Karim Benzema ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ UEFA លើកដំបូង​ក្នុង​អាជីព

2022/08/26 06:57:05 pm        110

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Karim Benzema បាន​ក្លាយជា​ម្ចាស់​ពាន​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ UEFA ក្រោយ​ជួយ Real Madrid ឈ្នះ​ពាន UEFA Champions League រដូវ​កាល​មុន​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី​បាន ៤២គ្រាប់​សរុប​ទាំង La Liga និង UEFA Champions League រ​រដូវ​កាល​មុន​លើក​ពាន​ធំ​ទាំងពីរ​ក្នុង​មួយ​រដូវ​កាល​។

​​ចំណែកឯ​ផ្នែក​នារី​វិញ កីឡាការិនី Alexia Putellas ត្រូវបាន​បោះឆ្នោត​ជា​កីឡាការិនី​ឆ្នើម​បំផុត​ប្រចាំឆ្នាំ បន្ទាប់ពី​ជួយ​ក្រុមបាល់ទាត់​នារី Barcelona ឈ្នះ​ពាន UEFA Champions League​។​ ​​ជាមួយគ្នា​នោះដែរ​លោកស្រី Sarina Wiegman ក្លាយជា​ម្ចាស់​ពាន​ជ័យលាភី​គ្រូបង្វឹក​ឆ្នើម​បំផុត ​ក្រោយ​ដឹកនាំ​ក្រុម​នារី​អង់គ្លេស​ឈ្នះ​ពាន​បាល់ទាត់​អឺរ៉ុប និង​ដឹកនាំ​ក្រុម​អង់គ្លេស​មិន​ចាញ់​សោះ ២០ប្រកួត​កន្លងមក​រួម​មាន​ឈ្នះ ១៨ ស្មើ ២​។​

​​រីឯ​លោក Carlo Ancelotti ជា​គ្រូបង្វឹក​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈ្នះ​ពាន UEFA Champions League ៤លើក​រួមមាន AC Milan ២លើក និង Real Madrid ២លើកទទួលបាន​ពាន​ជ័យលាភី​គ្រូបង្វឹក​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ផងដែរ ក្រោយ​ដឹកនាំ Real Madrid លើក​ពាន​បាល់ទាត់​ក្លិប​កំពូល​អឺរ៉ុប​លើក​ទី១៤ ក្នុង​ប្រវត្តិសាស្ត្រ​រដូវ​កាល​មុន​ដែល​យកឈ្នះ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm