បុគ្គលិក​រាប់ពាន់​នាក់​ប្រឹង​ប្រែង​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​រុស្ស៊ី ខណៈ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ប្រយុទ្ធ​ភ្លើង​ឆេះ​ព្រៃ​ទាំង​លើ​អាកាស​ និង​នៅ​ដី

2022/08/26 09:53:09 pm        616

​រុស្ស៊ី៖ រដ្ឋមន្ត្រី​គ្រាអាសន្ន​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បុគ្គលិក​សង្គ្រោះ​បន្ទាន់​ជាង ៩.០០០​នាក់​ត្រូវ​បាន​បញ្ជូន​ដើម្បី​ពន្លត់ ​និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​កុំឱ្យ​រាលដាល​នៅ​ក្នុង​តំបន់ Ryazan។ រដ្ឋមន្ត្រី​លោក Alexander Kurenkov រួមជាមួយ​អភិបាលក្រុង​មូ​ស្គូ​លោក Sergei Sobyanin និង​មន្ត្រី​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​នេះ ដើម្បី​ត្រួតពិនិត្យ​សេវា​ជាច្រើន​ដែល​ចូលរួម​ជាមួយ​កងកម្លាំង​ដើម្បី​ប្រយុទ្ធ​ភ្លើង​ព្រៃ​។

អង្គភាព​សេវា​សង្គ្រោះ​បន្ទាន់​ជឿ​ថា ​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​មិនបាន​ពន្លត់ភ្លើង​ឱ្យ​បាន​ត្រឹមត្រូវ ​ខណៈ​អាំង​សាច់ ឬ​ចម្អិន​អាហារ​ដែល​អាច​បណ្តាល​ឱ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​ព្រៃ​។​ ​ជាមួយ​គ្នានេះដែ​រនៅ​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ក៏​កំពុង​ប្រយុទ្ធ​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ភ្នំ San Gabriel ភាគខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ាដែល​ធ្វើឡើង​ទាំង​តាម​អាកាស និង​នៅ​លើ​ដី​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។ ទូរទស្សន៍​ KABC បាន​រាយការណ៍​ថា ​ភ្លើង​ព្រៃ​បាន​ឆាប​ឆេះ​ក្នុង​ទំហំ ​39ហិកតា​នៅ​ក្នុង​ព្រៃ​ជាតិ San Gabriel គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដដែល​។​

​យន្តហោះ Jumbo មួយ​គ្រឿង​បាន​ទម្លាក់​សារធាតុ​ទប់ស្កាត់​អណ្តាត​ភ្លើង ហើយ​ឧទ្ធម្ភាគចក្រ​បាន​ទម្លាក់​ទឹក​ដើម្បី​ពន្យឺត​ការ​វិវត្ត​នៃ​អណ្តាត​ភ្លើង​។ ពពក​ផ្សែង​ធំ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​កំពុង​ហុយ​ឡើង​យ៉ាង​ខ្ពស់​ក្នុង​តំបន់​នេះ​។ ទូរទស្សន៍​បាន​រាយការណ៍​ថា ពុំ​មាន​សំណង់​ណាមួយ​ត្រូវ​បាន​គំរាម​កំហែង​នោះ​ទេ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm