អគ្គីភ័យឆេះឃ្លាំងលក់រថយន្តនៅផ្លូវទំនប់៧០ ខូចខាតរថយន្តចំនួន ១០គ្រឿងទាំងស្រុង

2022/08/27 09:28:22 am        438

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅឃ្លាំងលក់រថយន្តមួយកន្លែង បណ្ដាលឲ្យរថយន្ត​ចំនួន ១០គ្រឿង ខូចខាតទាំងស្រុង ដែលហេតុការណ៍នេះបានកើតឡើងនៅ​វេលាម៉ោង​០២យប់​រំលង​អធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវទំនប់៧០ ហៅ​ទំនប់​ទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុនោះគេឃើញមានផ្សែង​ហុយ​ចេញ​ពី​រថយន្តនៅក្នុងឃ្លាំងដែលម្ចាស់បានចាក់សោររបងត្រឹមត្រូវដូចរាល់ថ្ងៃ បន្ទាប់មក​ក៏​មាន​អណ្ដាត​ភ្លើង​ឆេះឡើងយ៉ាងសន្ធោសន្ធៅ និងរាលដាលពីរថយន្តមួយទៅរថយន្តផ្សេងទៀត ព្រមទាំង​ឆ្លង​ទៅឃ្លាំងមួយទៀតដែលនៅក្បែរគ្នា។

ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលការិយាល័យ​បង្ការ និង​ពន្លត់​អគ្គី​ភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​គ្រប់​គោលដៅ​ ដើម្បី​ចេញ​ជួយ​អន្តរាគម​​ន៍បាញ់​ពន្លត់ ជៀសវាងរាលដាលដល់ឃ្លាំងដទៃបន្ថែមទៀត ។ តែទោះ​ជា​យ៉ាងនេះ​ក៏​​ដោយ​ទំហំ​នៃ​ការ​ឆាបឆេះនេះលឿន ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យរថយន្តខូចខាតសរុបចំនួន១០គ្រឿង ភាគច្រើន ម៉ាក ធុនត្រា ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងគឺ បណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងពីអាគុយក្នុងរថយន្ត ទើបមានការឆាបឆេះបែបនេះ ។ ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ដោយប្រើពេលជាង១ម៉ោងក៏ពន្លត់ភ្លើងឲ្យរលត់ទៅវិញជាស្ថាពរ ៕ អត្ថបទ៖ កុម្ភៈ

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am