មនី្ទរសុខាភិបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋមកចាក់វ៉ាក់សាំងដូសជំរុញ ខណៈអ្នកចាក់វ៉ាក់សាំងមានការថយចុះ

2022/08/27 07:48:04 pm        627

ភ្នំពេញ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មក​ចាក់​វ៉ាក់សាំងដូសជំរុញ ខណៈអ្នកមកចាក់វ៉ាក់សាំង​មាន​ការថយចុះ។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា ១ថ្ងៃមានប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់​ពីដូស​មូលដ្ឋាន រហូតដល់ដូសជំរុញទី៥ ​បានចំនួនជាង​៣០០០​នាក់​ក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពរបស់ក្រុមការងារគ្រូពេទ្យមនី្ទរសុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាក់វ៉ាក់សាំងបានចំនួនរហូតដល់១២០០០នាក់ ទៅជាង១៥០០០នាក់​ក្នុងមួយថ្ងៃ។ ប៉ុន្តែពួកគាត់​មក​ចាក់​វ៉ាក់​សាំង​មាន​ចំនួន​ថយចុះ បានតែចំនួនជាង ៣០០០នាក់​ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះ​សូមអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលបានចាក់វ៉ាក់សាំងក្រោយ៣ខែរួច សូមបន្តមកចាក់វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ​សម្រាប់សុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ​ និងសង្គមជាតិផងដែរ។ ​នេះជាការថ្លែងរបស់លោកតា លោកយាយ បងប្អូនប្រជា​ពលរដ្ឋ ដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ពីក្រុមការងារគ្រូពេទ្យ ​នៃមនី្ទរពេទ្យបង្អែក​រាជធានី​ភ្នំពេញ។

បើតាមលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រង វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបញ្ជាក់កាលពីថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០២២ នាឱកាស​អញ្ជើញទទួល​ ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទPfizer ​សម្រាប់ចាក់ជូនកុមារ ដែលជា​ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ថា៖ គិតមកដល់ពេលនេះ កម្ពុជា ទទួលបានវ៉ាក់សាំង​សរុបជាង៧៤លានដូស ​ហើយនៅ​សល់​ក្នុងឃ្លាំងចំនួនជាង៧លានដូស៕អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm