ភោជនីយដ្ឋានសាយហ្គន បើកដំណើរ​ការ​លក់ឡើង​វិញ​បន្ទាប់​ពីបិទ​មួយ​រយៈ​ដោយសារ​កូវីដ-១៩

2022/08/28 10:03:59 pm        490

ភ្នំពេញ៖ ភោគជនីយដ្ឋានសាយហ្គន(SaiGon Rest Stop) បាន​ចាប់​ផ្តើម​លក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ឡើង​វិញ​ហើយ បន្ទាប់​ពី​បិទ​អស់​មួយ​រយៈ​ដោយ​សារ​បញ្ហា​កូវីដ-១៩​ ខណៈ​បើក​ដំណើរ​ការ​ឡើង​វិញ​នេះ​នាំមក​នូវ​ម្ហូប​អាហារ​គ្រប់​មុខ​ ទាំង​អាហារ​បែប​ខ្មែរ​ វៀតណាម និង​អាហារ​បែប​អឺរ៉ុប​ សម្រាប់​បំរើ​ដល់​អតិថិជន​ទាំង​ជាតិ ​និង​អន្តរជាតិ​ចាប់​ពី​ព្រឹក​រហូត​ដល់​យប់​។

ភោគជនីយដ្ឋាន​សាយហ្គន ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ នៅ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ រាជ​ធានី​ភ្នំពេញ ​ហើយ​មាន​លក់​នូវ​ម្ហូប​អាហារ​ពិសេស​ប្រចាំ​ហាង ​ដូចជា​ស៊ុប​ត្រីក្រហម​ ស៊ុម​កាកែវ​ ត្រីធួ​ណា ​និង​ម្ហូប​ពិសេសៗ​​ ជា​ច្រើន​ទៀត​ ដែល​ភ្ញៀវ​អាច​កម្មង់​បាន​តាម​រយៈ​ទូរស័ព្ទ​ និង​App​ផ្សេងៗ ខណៈមុខម្ហូប​ទាំងនោះធ្វើ​ឡើង​ដោយ​ចុង​ភៅខ្មែរ និង​វៀតណាម។

អ្នកស្រី ប៊ុន សុគន្ធា ដែលជាម្ចាស់ភោគជនីយដ្ឋានសាយហ្គន បានបញ្ជាក់ថា ភោគជនីយដ្ឋាន​នេះ​បាន​ចាប់​ផ្តើមបើកនៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០០២ មកម្លេះ ប៉ុន្តែ​ត្រូវ​បាន​បិទ​មួយរយៈដោយសារ​ការរីករាលដាលសកល នៃមេរោគកូវីដ-១៩។ ប៉ុន្តែ​ការ​បើក​ឡើង​វិញ​នេះ​នឹង​មានម្ហូបពិ​សេសកាន់តែច្រើនជាងមុនទៅទៀតទាំងម្ហូបខ្មែរ វៀតណាម និង​ម្ហូប​បែប​ប្រទេស​ជា​ច្រើន​ទៀត។

អ្នកស្រីគន្ធា បានលើកឡើងទៀតថា ការ​ដែល​អ្នក​ស្រី​សម្រេច​បើក​អាជីវកម្ម​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ ​គឺ​ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការរីកចំរើនជាបន្តបន្ទាប់ ហើយ​ម្យ៉ាង​វិញ​ទៀត​ប្រជាពលរដ្ឋមានជីវភាពធូរធា មានភ្ញៀវបរទេសមកទស្សនកិច្ចកាន់តែច្រើន ហើ​យ​ភ្ញៀវ​ទាំង​នោះនឹងចង់ដឹងចង់ភ្លក់​នូវរស់ជាតិម្ហូបប្លែកៗ ដែលហាងសាយហ្គនមានទាំងអស់នោះ។ អ្នក​ស្រីម្ចាស់ហាងបានបញ្ជាក់បន្ថែមទៀតថា ភោគជនីយដ្ឋានសាយហ្គន បានរចនា​តុប​តែង​យ៉ាង​ស្អាត មានអនាម័យល្អ សេវាកម្ម លឿនឆាប់រហ័សទាន់ចិត្ត និងមានតម្លៃសមរម្យផងដែរ។

 ក្រៅ​ពីបើកនូវភោជនីដ្ឋានសាយហ្គននេះ ក៏មានហាងទំនើបលក់គ្រឿបឧបភោគ បរិភោគ​ជា​ច្រើន​ផង​ដែរ ដែលសម្ភារៈទាំងនោះបានធ្វើនៅប្រទេសកម្ពុជាំ នាំមកពីប្រទេសវៀតណាម និង​ប្រទេស​ជា​ច្រើន​ទៀត នៅលើសកលលោក៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm