លី​គ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៦ ត្រូវ​លើក​ពេល បន្ទាប់ពី​កីឡាករ​ទាំងអស់​ត្រូវ​ចាក់​វ៉ាក់សាំង​

2021/04/27 02:59:58 am        160

​បាល់ទាត់៖ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​-CNCC បានសម្រេច​លើក​ការប្រកួត​សន្សំ​ពិន្ទុសប្ដាហ៍​ទី​៦ នៃ​លី​គ​កំពូល​កម្ពុជាជា​បណ្ដោះអាសន្ន ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​មន្ត្រី និង​កីឡាករនៃ​ក្លិប​បាល់ទាត់​អាជីព​ទាំងអស់ ធ្វើ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។​

​យោង​តាម​ការ​ជូន​ដំណឹង​របស់​អង្គភាព​ទទួលបន្ទុក​ រៀ​ប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​ថ្នាក់​ជាតិ​នេះ បាន​បញ្ជាក់​ថា គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា បាន​ទទួល​វ៉ាក់សាំង​ពី​ក្រសួងសុខា​ភិបាល​ តាម​កា​រ​ស្នើសុំសម្រាប់​ចាក់​ជូន​មន្ត្រី និង​កីឡាករនៃ​ក្លិប​បាល់ទាត់​អាជីព ខណៈ​ការ​ចាក់​លើក​ទី​១ ត្រូវ​បាន​កំណត់​ចាក់​នៅ​ថ្ងៃ​ទី​០៩-១០ ខែ​មេសា​ខាងមុខ។ ​ប៉ុន្ដែ​ដោយសារ​កាលបរិច្ឆេទ​ចាក់​វ៉ាក់សាំង​នេះ ជាន់គ្នា​ជាមួយ​កម្មវិធី​ប្រកួត​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​៦ ដែល​គ្រោង​ប្រកួត​នា​ថ្ងៃ​ទី​១០-១១ ខែ​មេសា CNCC សម្រេច​លើក​ការប្រកួត​ជា​បណ្ដោះអាសន្ន ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​មន្ត្រី និង​កីឡាករ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល ខណៈ​កាលបរិច្ឆេទ​ថ្មីនៃ​ការប្រកួត​លី​គ​សប្ដាហ៍​ទី​៦ CNCC នឹង​ជូនដំណឹង​តាម​ក្រោយ។​ ​នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​ក្លិប និង​កីឡាករដែល​កំពុង​ហ្វឹកហាត់ និង​ប្រកួត​លើ​សមរភូមិ​វាលស្មៅនៃ​លី​គ​កំពូល​កម្ពុជា ចំពោះ​មុខ​ស្ថានភាព​ដ៏​តានតឹងនៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល ដើម្បី​ផ្ដល់នូវ​ភាពកក់ក្ដៅ​ដល់​ក្លិប និង​កីឡាករ ក្នុង​ការ​ប្រកួតប្រជែង​ដោយ​ទំនុក​ចិត្ត និង​មាន​ភាព​កក់ក្ដៅ បន្ទាប់ពី​ទទួលបាន​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ។​

​យ៉ាងណាមិញ​មុន​ឈានដល់​ការពន្យា​ពេល​ការប្រកួត​សប្ដាហ៍​ទី​៦ ក៏ត្រូវ​ឆ្លងកាត់​ការប្រកួត​សប្ដាហ៍​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃនៅ​ដើម​សប្ដាហ៍​នេះ រួម​មាននៅ​រសៀល​ថ្ងៃទី​៥ ខែមេសា​នេះ ក្រុម​សូល​ទី​ឡូ​អង្គរនឹង​បើកទ្វារ​កីឡដ្ឋាន RSU ទទួល​ក្រុម​ភ្ញៀវ​កងយោធពល​ខេមរភូមិន្ទ ខណៈ​នៅ​ថ្ងៃទី​៦ ខែមេសា​ស្អែក​មាន ៣​គូគឺ​ក្រុម​គិរីវង់ជួប​ក្រុម​ភ្ញៀវ​ខេត្តព្រៃវែង​, ក្រុម​អគ្គិសនី​កម្ពុជាបើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ណាហ្គា​វើ​ល​ដ៏ ខណៈ​គូ​ឯក​ប្រចាំ​សប្ដាហ៍ក្រុម​បឹងកេត ត្រូវ​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ននៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ។ ​ចំណែក​នៅ​ថ្ងៃទី​៧ ខែមេសា​មាន ២​គូគឺ​ក្រុម​អាស៊ី​អឺរ៉ុបបើកទ្វារ​ផ្ទះ ​ទទួល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រុម​នគរបាលជាតិជួប​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am