ពាន​យុវជន​ U15 ​និង​ U18 ​រកឃើញ​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រដែល​ត្រូវ​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ​

2022/08/29 05:05:44 pm        389

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ និង​អាយុ​ក្រោម ១៨​ឆ្នាំរដូវ​កាល​ឆ្នាំ​២០២២ បាន​រកឃើញ​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ដែល​នឹងត្រូវ​ប្រកួត​កាត់សេចក្ដី​រក​ក្រុម​ជើងឯកនា​ចុង​សប្ដាហ៍​នេះ។​

​សម្រាប់​ពាន​យុវជន​ U15 ​គឺ​ក្រុមយុវជន​សាលា​តម្រង់ទិស​ខេត្តស្វាយរៀង និង​ក្រុមយុវជន​ក្លិប​កង​ធ​ពល​ខេមរភូមិន្ទ ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួនក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្នុងនោះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តស្វាយរៀង បាន​យកឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រដោយ​កាត់​ទាត់​បាល់​ប៉េ​ណា​ល់​ទី ៧-៦ ក្រោយ​ប្រកួត​ពេញ​ម៉ោង​ស្មើគ្នា ០-០។ រីឯ​ក្រុមយុវជន​កងយោធពល​ខេមរភូមិន្ទបាន​យកឈ្នះ​ក្រុម​ណាហ្គា​វើ​ល​ដ៏​-​កំពង់ស្ពឺដោយ​លទ្ធផល ២-០។​

​រីឯ​ពាន​យុវជន​ U18 ​វិញ ក្រុមយុវជន​ភ្នំពេញ​ក្រោ​នបាន​យកឈ្នះ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ៤-០ ខណៈ​ក្រុម​វិសាខាបាន​យកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ ៤-០ ដូចគ្នាក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​នាំ​ឲ្យ​ក្រុម​ទាំងពីរដឹក​ដៃ​គ្នា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ​ចំពោះ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រនឹងត្រូវ​ធ្វើឡើង​នៅ​ទឹកដី​កណ្ដាល ដោយ​គណៈកម្មការ​រៀប​ចំការ​ប្រកួតនឹង​រៀបចំ​នៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទីនា​ថ្ងៃទី​០៤ ខែកញ្ញា​ចុង​សប្ដាហ៍​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        337
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        421

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm