ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​ចាត់ទុកពាន​វ័យចាស់​គឺជា​ការគោរព​ដល់​ចាស់ព្រឹទ្ធាចារ្យ​

2022/08/29 05:26:57 pm        85

​ប៉េតង់៖ ឯកឧត្តម សុខ សូ​កាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាបានចាត់ទុក​ការប្រកួត “​ពានរង្វាន់​កីឡា​ប៉េតង់​វ័យចាស់​” គឺជា​កម្មវិធី​ដ៏​ល្អ និង​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ ក្នុងការ​គោរព​ដល់​ចាស់ព្រឹទ្ធាចារ្យដែល​ស្រលាញ់​ចូលចិត្ត និង​តែងតែ​បន្ដ​ស្មារតីគាំទ្រ​ការលេង​កីឡា​ប៉េតង់ ព្រមទាំង​រឹតចំណង​មិត្តភាព សាមគ្គីភាព សុខភាព និង​ចូលរួម​លើ​កម្ពស់​វិស័យ​កីឡា​ប៉េតង់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន។​

​ការគូសបញ្ជាក់​នេះ បន្ទាប់​ពី​ឯកឧត្តម​ប្រធាន​សហព័ន្ធបាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការប្រកួត “​ពានរង្វាន់​កីឡា​ប៉េតង់​វ័យចាស់ឆ្នាំ​២០២២” ដែល​រៀបចំ​ដោយ​សមាគម​កីឡា​ប៉េតង់​វ័យចាស់​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​បុរី​ធី​វី​ស្ដារ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២។ ការប្រកួត​រយៈពេល ១​ថ្ងៃ​ពេញ​នេះមាន​ក្រុមកីឡា​ប៉េតង់​វ័យចាស់​ចូលរួម​សរុប ៤៦​ក្រុមមកពី ៩​រាជធានី​-​ខេត្តស្មើនឹង​កីឡាករ ២២៥​នាក់ដែល​ធ្វើការ​ប្រកួត​លើ​វិញ្ញាសា ៣​នាក់ទល់ ៣​នាក់។​ ​ប្រធាន​សហព័ន្ធ​ថ្មីដែល​ទើប​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ដដែល​បន្ដថា វិស័យ​ប៉េតង់​កម្ពុជា ទទួលបាន​ភាពល្បីល្បាញ និង​ការកោតសរសើរ​លើ​សកល​លោក​ដូច​សព្វថ្ងៃនេះ គឺ​បានមកពី​ការ​ជ្រោមជ្រែង និង​ការត្រួសត្រាយ​ផ្លូវ​របស់​ថ្នាក់ដឹកនាំ​ជំនាន់​មុន​តាំងពី​ឆ្នាំ​១៩៩២ មក ដែលមាន​សម្ដេច​វិបុល​បញ្ញា សុខ អាន ជា​ប្រធាន និង​សម្ដេច​ក្រឡាហោម ស ខេង ជា​ប្រធានកិត្តិយស ក្រោម​ម្លប់​សន្តិភាព​នៃ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូត​កម្ពុជា​ទទួលពានរង្វាន់​ មេដាយ​កម្រិត​អន្តរជាតិ​សរុប​ប្រមាណ ៣៨១​គ្រឿង ពិសេស​ការ​ឈ្នះ​មេដាយមាស​ពិភពលោកលើ​វិញ្ញាសា​វាយយក​ពិន្ទុ ៥​ជំនាន់​ជាប់​គ្នាដែល​បានទទួល​ងារ​ជា​ «​មហាអំណាច​កីឡា​ប៉េតង់​»​។​

​ទន្ទឹម​ជាមួយគ្នា​លោក​ ​សាំង វាសនា អគ្គនាយក​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ការប្រកួត​នេះ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយចំពោះ​ការរួមចំណែក​ជាមួយ​វិស័យ​កីឡា ពិសេស​កីឡា​ប៉េតង់​វ័យចាស់ដែល​ប្រមូលផ្តុំ​ដោយ​កីឡាករ​ប៉េតង់​វ័យចាស់ និង​មហាជន ដើម្បី​បាន​រឹតចំណង​មិត្តភាព សាមគ្គីភាព ហើយ​គោលបំណង​ចម្បង​នោះគឺ​ដើម្បី​សុខភាព​តែម្ដង។​ ​សូមបញ្ជាក់ថា ក្នុងឱកាស​នៃ​ការប្រកួត​កីឡា​ប៉េតង់​វ័យចាស់​ប្រចាំ​ឆ្នាំនេះ ឯកឧត្តម សុខ សូ​កាន ក៏បាន​ប្រកាស​ត្រៀម​រៀបចំ​ការប្រកួត​ធំៗ ៣ ជា​បន្ដបន្ទាប់​ទៀតផង​ដែរ រួមមាន​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២២ ការប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​ការប្រកួត​ពានរង្វាន់​គ​រុ​គុណ មុន​ឈានដល់​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm