រក​ឃើញ​ជើង​ខ្លាំង​ពាន​ King Snooker Cup ​ខណៈ​សហព័ន្ធ​ប្ដេជ្ញា​បង្កើន​ការប្រកួត​កាន់តែច្រើន​

2022/08/29 05:51:38 pm        105

​​ស្នូកឃ័រ​៖ ការប្រកួត​កីឡា​ស្នូកឃ័រ​ដណ្ដើម​ពានរង្វាន់​ King Snooker Cup 2022 ​ដែល​សហការ​រៀបចំរវាង​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាជាមួយ​ក្លិប​ King Snooker Sport Club ​បានបញ្ចប់​ហើយដោយ​កីឡាករ ថា​យ តិច​ហុក បាន​គ្រង​ជើងឯកបន្ទាប់ពី​យកឈ្នះ​កីឡាករ សាត ច័ន្ទ​វីរៈ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

​ពិធី​បិទ​ការប្រកួត​ដ៏​ធំ​នេះធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ហើយ​ឯកឧត្តមបានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​ពានរង្វាន់​នេះ។ ក្នុងនាម​សហព័ន្ធ ឯកឧត្តម​បាន​ប្ដេជ្ញា​នឹង​ខិតខំ​កៀរគរ​ឲ្យ​មានការ​ប្រកួត​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​ជំរុញ​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ពង្រឹង​ធនធាន​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ការប្រកួត​នេះមាន​កីឡាករ ១៦​រូប​ចូលរួមហើយ​បាន​បែង​ចែកជា ៤​ពូ​លដើម្បី​ធ្វើការ​ប្រកួត​ជម្រុះ រក​កីឡាករ​ជើង​ខ្លាំង​ឡើង​វគ្គ​បន្ដបន្ទាប់រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​កីឡាករ ថា​យ តិច​ហុក បាន​យកឈ្នះ​កីឡាករ សាត ច័ន្ទ​វីរៈ ដោយ​លទ្ធផល ៥-២​ហ្វ្រេ​ម។​

​យ៉ាងណាក្ដី​លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត ពិសេស​កីឡាករ​ចូលរួមដែល​បានបង្ហាញ​អស់ពី​សមត្ថភាព ហើយ​លោក​បាន​លើកទឹកចិត្ត​ដល់​បណ្ដា​ក្លិប​ផ្សេងៗ បន្ដ​រៀបចំ​ការប្រកួត​បែបនេះ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ដើម្បី​ចម្រាញ់​បាន​ធនធាន​ឆ្នើមៗ សម្រាប់​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​ទន្ទឹម​ជាមួយគ្នាបន្ទាប់ពី​ដណ្ដើមបាន​ជើងឯក កីឡាករ ថា​យ តិច​ហុក បាន​ប្ដេជ្ញា​នឹង​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ចូលរួម​ការប្រកួត​ផ្សេងៗ​ទៀត ពិសេស​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ខែវិច្ឆិកា​ខាងមុខ ដើម្បី​ស្វែងរក​ឱកាស​ជាប់​ជម្រើសជាតិ និង​បានបង្ហាញ​សមត្ថភាព​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​គួរ​ដឹងថា ក្រោយ​ស្ថានភាព​កូ​វីដ​-១៩ ធូរស្រាល សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ជុំ កុសល បាន​ជំរុញ​ឲ្យ​មានការ​ប្រកួត​កាន់តែច្រើន ដើម្បី​សម្រិតសម្រាំង​លើ​កីឡាករ​-​កីឡាការិនី​ឆ្នើមៗសម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ជាក់ស្ដែង​ក្នុង​ខែសីហា​នេះសហព័ន្ធ​បានរៀបចំ​ការប្រកួត​ចំនួន​ពីរ​រួចមកហើយ ហើយ​សហព័ន្ធ​នឹង​បន្ដ​រៀបចំ​ការប្រកួត​ផ្សេងៗ​ទៀត នាពេលខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        309
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        384

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm