Manchester United ព្រមព្រៀង​ទិញ Antony ពី Ajax តម្លៃ ៨០លាន​ផោន

2022/08/29 06:12:48 pm        104

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United ទីបំផុត​បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ស្លាប​ប្រេ​ស៊​ល Antony តម្លៃ ៨០.៧៥លាន​ផោន​ពី​ក្លិប​ហូ​ឡង់ Ajax Amsterdam​។ ​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ស្ថិតក្នុង​គោលដៅ​របស់ Manchester United ច្រើន​ខែ​មកហើយ តែ​ការចរចា​ទើបបាន​សំរេច​នៅពេលនេះ ខណៈ Antony នឹង​មកដល់​ទីក្រុង Manchester ថ្ងៃនេះ​ដើម្បី​ពិនិត្យ​សុខភាព​។

​តម្លៃ​នៃ​ការផ្ទេរ​នេះ​ត្រូវបាន​គេ​ដឹងថា ៨០.៧៥លាន​ផោន​បូក​នឹង​ប្រាក់​បន្ថែម​ផ្សេងៗ ៤.២៥លាន​ផោន​ដែល​នឹង​អាចធ្វើ​ឱ្យគេ​ក្លាយជា​កីឡា​ករទី២ ដែល​ផ្ទេរ​មកកាន់ Manchester United ថ្លៃ​បំផុត​បន្ទាប់ពី Paul Pogba តម្លៃ ៨៩លាន​ផោន​។ ​Antony ស៊ុត​បញ្ចូល​ទី​បាន ២៥គ្រាប់ ២២បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន​សរុប ៨២ប្រកួត​ឱ្យ Ajax តាំងពី​ផ្លាស់​ពី​ក្លិប​ប្រេ​ស៊ី​ល Sao Paulo នៅ​ឆ្នាំ២០២០ ក្រោម​ការដឹកនាំ​របស់​លោក Erik ten Hag នៅពេលនោះ​។

​​Antony ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល​នៅ​ខែតុលា ​ឆ្នាំ២០២១ ស៊ុត​បញ្ចូល​ទី​បាន ២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩លើក​។ ​Antony នឹង​ក្លាយជា​កីឡា​ករទី៥ ដែល​មកកាន់ Manchester United រដូវក្តៅ​នេះ​បន្ទាប់ពី Lisandro Martinez, Casemiro, Tyrell Malacia និង Christian Eriksen​។ ​Manchester United នឹងត្រូវ​ជួប​ជាមួយ​ម្ចាស់ផ្ទះ Leicester City យប់​ថ្ងៃ​សុក្រ​នេះសប្តាហ៍​ទី៥ នៃ​ក្របខណ្ឌ English Premier League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        107
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        119
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm