Real Sociedad លើក​ពាន Copa del Rey លើកដំបូង​ក្នុង​រយៈពេល ៣៤​ឆ្នាំ​

2021/04/27 09:59:58 am        147

​បាល់ទាត់៖ ​ក្រុម Real Sociedad បាន​ក្លាយជា​ម្ចាស់​ជើងឯក​ការប្រកួត​ពានរង្វាន់ Copa del Rey ក្រោយ​ជ័យជំនះលើ Athletic Bilbao ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ធ្វើឡើង​នៅ​ទីក្រុង Seville តែ​ជាវ​គ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​មុន ២០១៩-២០២០ ដែល​បាន​លើក​មក​ប្រកួត​នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ​វិញ ដោយសារ​វិបត្តិ Covid-19​។

​​បន្ទាប់ពី​រង់ចាំ​ការពិនិត្យ​មើល​វិញ​តាមរយៈ VAR ក្រោយ​លេង​បាន ៥នាទី​នោះ អាជ្ញាកណ្តាល​ក៏បាន​សំរេច​ឲ្យបាល់​ពិន័យ ១១ម៉ែត្រ​ទៅឲ្យ Real Sociedad ខណៈ Mikel Oyarzabal ជា​អ្នក​ស៊ុត​សំរេច​គ្រាប់​បាល់​ជ័យជំនះ​តែ ១គ្រាប់​គត់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​។ ​​Bilbao ក៏មាន​ឱកាស​ដែរ​ក្នុងការ​តាម​ស្មើ តែ​ឱកាស​របស់ Inigo Martinez ស៊ុត​ពី​ចំងាយ​តែ​មិនបាន​សំរេច​។ ​​អតីត​កីឡា​ករ​របស់ Manchester City, David Silva បាន​ចូល​លេង​ឲ្យ Real Sociedad ៨៥នាទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ខណៈ​អតីត​ខ្សែការពារ Arsenal, Nacho Monreal បាន​ចូល​លេង​ពេញ​ម៉ោង​។​

​​បន្ទាប់ពី​វគ្គ​ផ្តាច់ព្រ័ត្រ​នេះហើយ ក្រុម​ទាំងពីរ​ក៏​នឹងត្រូវ​ជួបគ្នា​ម្តងទៀត​ដែរ ​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga ខណៈ Sociedad ឈរ​លេខ៦ ឯ Bilbao លេខ៩​។ ​​Athletic Bilbao ក៏​នៅសល់​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey មួយទៀត​នៅក្នុង​ដៃ​ដែរ ​ដោយ​នឹងត្រូវ​ជួប​ជា​មួយ Barcelona ម្តងទៀត​នៅ​ថ្ងៃទី១៧ ខែមេសា​នេះ​ ដែលជា​វគ្គ​ផ្តាច់ព្រ័ត្រ​សំរាប់​រដូវ​កាល ២០២០-២០២១ នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        289
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        359

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm