លោកហ៊ុន ម៉ាណែត៖ ពុកម៉ែខ្ញុំផ្តាំថា កុំតាំងខ្លួនជាកូនលោកធំ និងកូននាយករដ្ឋមន្រ្តី ត្រូវតាំងខ្លួនជាចៅកសិករ

2022/08/29 06:56:54 pm        560

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តាមរយៈសៀវភៅ​«កូនប្រុសច្បងនាយករដ្ឋមន្រ្តី​ដំណើរ​ឆ្ពោះទៅ​បន្តវេន-ហ៊ុន ម៉ាណែត» បានលើកឡើងថា ពុកម្តាយរបស់លោកជានិច្ចកាលតែងតែផ្តាំផ្ញើកុំឲ្យ​លោក​តាំង​ខ្លួនជាកូនលោកធំ និងកូននាយករដ្ឋមន្រ្តី ដោយត្រូវប្រកាន់ថា ខ្លួនជាចៅកសិករ ព្រោះថា​ពូជពង្ស​វង្សត្រកូល​របស់លោកមិនមែនកើតចេញពីវណ្ណៈអភិជននោះទេ។

នៅត្រង់ទំព័រទី២០នៃសៀវភៅ«កូនប្រុសច្បងនាយករដ្ឋមន្រ្តីដំណើរឆ្ពោះទៅបន្តវេន-ហ៊ុន ម៉ាណែត» ដែល​បានរៀបរៀង និងនិពន្ធដោយអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ឆាយ សុផល លោក ហ៊ុន ម៉ាណែត បានលើកឡើងថា «ពុក និងម៉ែតែងផ្តាំថា កុំតាំងខ្លួនជាកូនលោកធំ កុំតាំង​ខ្លួនថា ជាកូននាយករដ្ឋមន្រ្តី ហើយកុំមានចរិត​ឆ្មើងឆ្មៃ តែត្រូវដាក់ខ្លួន ដោយតាំងខ្លួនថា ជាចៅ​កសិករ ព្រោះពូជពង្សវង្សត្រកូលរបស់យើង គឺមិនមែនកើតចេញពីវណ្ណៈអភិជនទេ។ ​ការរាប់មនុស្ស មិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ​ ព្រោះទ្រព្យសម្បត្តិ និងតួនាទីអាច​បាត់បង់​នៅពេលណាមួយ ប៉ុន្តែទឹកចិត្តល្អ និងការរាប់អានរបស់មនុស្សនៅយូរអង្វែង។ ពុកម៉ែតែងតែរម្លឹកថា កូនៗត្រូវខំរៀន កុំដើរលេងឥតប្រយោជន៍ ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់​ខ្លួនឯង ​និងប្រទេសជាតិ»។

ទាក់ទងនឹងសៀវភៅនេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​ក៏​បានប្រាប់​អំពីអត្តចរិត របស់​លោក ហ៊ុន ម៉ាណែត ដល់អ្នកនិពន្ធផងដែរថា « ពូគិតថា ម៉ាណែត មានចរិតខុសពីពូខ្លះ នៅក្នុងភាព​ជាអ្នកដឹកនាំ ដែលគេមិនអាចមានភាព ​គេហៅថា របៀប​ដាច់ ណាត់​ ម៉ឺងម៉ាត់ ដូចពូទេ។ គេអាចនៅសង្កេត។ បច្ចុប្បន្ននេះ គេអាចនៅមានការ​គិតគូរ ហើយដែលអាចមានការអូសបន្លាយ មានការ​ពន្យារពេលលើការធ្វើការសម្រេចចិត្ត។ ប៉ុន្តែ​ចំណុច​ខ្លះ​ក៏​មាន​លក្ខណៈដូចពូ ​គឺរបៀបការ​វិភាគ​ វាយតម្លៃសភាពការណ៍ និងរបៀបនិយាយ។ ប៉ុន្តែរបៀបការធ្វើសេចក្ដីសម្រេច និងដាក់ចេញ​នូវបទបញ្ជា គឺយើងរង់ចាំមើល ម៉ាណែត ក្រោយពីក្លាយទៅជានាយករដ្ឋមន្ត្រី។ អាហ្នឹងគឺយើងនឹងពិនិត្យនៅពេលនោះ។ បើពេលនោះ គេមិនដាច់ណាត់ មិនរហ័សរហួនក្នុងការធ្វើ​សេចក្ដីសម្រេចចិត្ត គេនឹងអាចក្លាយទៅជា [អ្នកមាន] ចំណុចខ្សោយ»។

សម្តេចតេជោ បានប្រាប់អ្នកនិពន្ធទៀតថា៖ «ពូសង្កេតឃើញតាំងពីតូច ម៉ាណែត ជាបង​ដែលផ្ដល់ឱ្យប្អូនៗនូវការគោរព ហើយការគោរពនេះ មិនមែនដោយសារ ម៉ាណែត គឺជាបង ដោយធ្វើ​បាប​ប្អូនៗនោះទេ ក៏ប៉ុន្តែគឺចរិតរបស់ ម៉ាណែត ជាចរិតដែលធ្វើឱ្យប្អូនៗមានការគោរព។ បងប្អូនជីដូនមួយក៏មានការគោរព ដោយសារ ម៉ាណែត បានកាន់ចរិត ឫកពា ជាក្មេងដែលមាន​ចរិតលក្ខណៈ ដែលអាចថា ក្នុងចំណោមបងប្អូនទាំងអស់ ​ទោះបីគេមានអាយុច្រើនជាង ម៉ាណែត បន្តិចក៏ដោយ ក៏ប៉ុន្តែគេហាក់ដូចជាបានទទួលស្គាល់ ម៉ាណែត ថា ជាមេរបស់គេ នៅក្នុងចំណោម​ហ្នឹង។ រឿងនេះ វាដូចជាទទួលមរតកពីខ្ញុំ អ៊ីចឹង។ ទៅកន្លែងណាក៏ដោយ ក៏បងប្អូនតែងតែ​មានការ​ផ្តល់តម្លៃ។ ហ្នឹងគឺជាចំណុចល្អរបស់ ម៉ាណែត តាំងពីតូច ដែលធ្វើឱ្យប្អូនៗរបស់​គេគោរព​តាំងពីតូច រហូតមកដល់ពេលនេះ គឺនៅតែមានជាការគោរព…..គឺតាំងពីតូចរហូតដល់ធំ។ ហ្នឹងជាចំណុចល្អ»។

យ៉ាងណាក៏ដោយនៅក្នុងសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្រ្តីដំណើរឆ្ពោះទៅបន្តវេន-ហ៊ុន ម៉ាណែត»នេះ លោកបានចាត់ទុកឪពុករបស់លោកថា «ជាជនគំរូ» របស់ខ្លួន ព្រោះថា «ពុកជា​មនុស្ស​ដែលបានឆ្លងកាត់តាំងពីជាកូនទាហានទៅជាអ្នកដឹកនាំកម្លាំងរំដោះជាតិ រហូតគាត់បាន​ក្លាយ​ជាអ្នក​ដឹកនាំកំពូលរបស់ប្រទេស។ នេះជាការខិតខំប្រឹងប្រែងរបស់គាត់»។

លោក ហ៊ុន ម៉ាណែត បានប្រាប់អ្នកនិពន្ធថា៖ «មាន៣ចំណុចសំខាន់ៗដែលខ្ញុំចេះចាំពីពុក គឺទី១. ត្រូវគិតគូរដល់ប្រជាជនជាធំ ដោយឈរខាងប្រជាជន និងគ្រប់ពេលវេលា។ ទី២. គិតពីប្រយោជន៍​ជាតិ​ជាធំ និងគ្រប់ពេល និងទី៣. ហ៊ានធ្វើហើយធ្វើឱ្យពិតប្រាកដ និងច្បាស់លាស់ ហើយហ៊ាន​ទទួលខុសត្រូវចំពោះការសម្រេចចិត្ត ​និងសកម្មភាពរបស់ខ្លួន។ ចំណែកម៉ែវិញ ក៏មិនខុសពីពុកដែរ គឺគាត់តែងតែប្រាប់កូនៗ​ឱ្យធ្វើតែអំពើល្អ ​និងចេះជួយគ្នានៅពេលត្រូវការ»។

នៅក្នុងសៀវភៅដដែលនេះ ​លោកហ៊ុន ម៉ាណែត ក៏បានបង្ហាញពីការប្តេជ្ញាចិត្ត ដើម្បីតបស្នងសង​គុណ​ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត ជ្រើសរើសរូបលោកជាបេក្ខជន​នាយក​រដ្ឋមន្ត្រីបន្តវេនពីសម្តេចតេជោផងដែរ ​ដោយលោកមានការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងឱ្យ​អស់​លទ្ធភាព ​ដើម្បីចូលរួមថែរក្សាសមិទ្ធិផលវិជ្ជមានទាំងអស់នេះ ​ដែលគណបក្សសម្រេចបាន ក៏ដូចជា​ការ​បន្តនូវបុព្វហេតុរបស់គណបក្ស ​ដើម្បីជាតិ ​និងប្រជាជន តាមរយៈការកសាងបន្ថែមនូវ​សមិទ្ធិផល​វិជ្ជមានជូនជាតិ ​និងប្រជាជនជាដើម៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm