ខេត្តពោធិ៍សាត់មានប្រព័ន្ធធារាសាស្ត្រជាង ៥០កន្លែង ពង្រីកការធ្វើស្រែកើនដល់ជាង ១១ម៉ឺនហិកតា

2022/08/29 07:06:49 pm        991

ភ្នំពេញ៖ ប្រព័ន្ធធារាសាស្ត្រនៅខេត្តពោធិ៍សាត់ ត្រូវបានរាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់ជាបន្តបន្ទាប់ ដែលបច្ចុប្បន្នខេត្តមួយនេះ មាន​ប្រព័ន្ធ​ស្រោចស្រព ចំនួនជាង ៥០កន្លែង ធ្វើឱ្យ​មានការដីដាំដុះដំណាំស្រូវ កើនដល់ជាង ១១ម៉ឺនហិកតា ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការបង្កបង្កើតដំណាំស្រូវ នៅខេត្តពោធិ៍សាត់មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈកាល​ពីមុនការធ្វើស្រូវប្រាំង គឺអាចធ្វើតែប្រភេទស្រូវប្រដេញទឹក មានត្រឹមជាង ៤០០ហិកតា ក្នុងមួយឆ្នាំ តែបច្ចុប្បន្នបានកើនដល់ជាង​ ៣ម៉ឺនហិកតា ហើយស្រូវវស្សាកើនដល់ជាង ១១ម៉ឺនហិកតា ។

លោក បានបន្តថា ការកើននៃការដាំដុះដំណាំស្រូវនេះ គឺដោយសារមានការអភិវឌ្ឍនូវប្រព័ន្ធ​ធារា​សាស្ត្រ​តូចធំ ​រួមទាំងអាងស្តុកទឹកផងដែរ​ សរុបចំនួន ៥១កន្លែង ហើយប្រព័ន្ធធារាសាស្ត្រធំៗ មានដូចជា​ទំនប់ដំណាក់សុក្រម តំបន់ដំណាក់អំពិល ​ទំនប់ក្បាលហុងចារឹកជាដើម ។

លោក កែវ វ័យ បានបន្ថែមថា ទន្ទឹមនឹងការអភិវឌ្ឍនូវប្រព័ន្ធធារាសាស្ត្រនេះ អាជ្ញាធរខេត្ត​ក៏បាន​បង្កើតនូវសហគមន៍គ្រប់គ្រងទឹក​ ដើម្បីប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព ។ ការទាញយកទឹកមកស្រោចស្របដំណាំស្រូវនេះទៀតសោត ​ពីមុនប្រឡាយមេនៅឆ្ងាយ កសិករ​ត្រូវបូម​ទឹកចម្ងាយពី ១០០ម៉ែត្រ ទៅ៥០០ម៉ែត្រ ដាក់ស្រូវ ប៉ុន្តែបច្ចុប្បន្ន គឺក្រសួងធនធានទឹកបាន​អភិវឌ្ឍន៍​ធ្វើប្រឡាយជើងក្អែប អាចបង្ហូរទឹកតាមប្រឡាយនេះ ដែលបានជួយកាត់បន្ថយនូវការ​ចំណាយ​ នៃការបង្កបង្កើតផលរបស់ពលរដ្ឋផងដែរ ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្រសួងគ្រោងបន្តអភិវឌ្ឍន៍​នូវប្រព័ន្ធធារាសាស្ត្រ​ជាច្រើន​កន្លែងទៀត ក៏ដូចជាស្ដារប្រឡាយ ព្រែកចាស់ៗ ដើម្បីស្ដុកទឹកឲ្យពលរដ្ឋប្រើប្រាស់ និង​ជួយ​បញ្ចៀសការ​ជន់លិចនៅក្នុងទីក្រុង​ ឬតំបន់មួយចំនួនទៀត ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        162
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm