មន្រ្តីជំនាញ៖ ការធ្វើនវានុវត្តន៍មានសារសំខាន់ណាស់ក្នុងវិស័យមុខងារសាធារណៈ នាពេលបច្ចុប្បន្ន

2022/08/29 08:43:54 pm        710

ភ្នំពេញ៖ ក្នុងពេលបច្ចុប្បន្នការធ្វើនវានុវត្តន៍មានសារៈសំខាន់ណាស់ក្នុងវិស័យមុខងារសាធារណៈ ដោយសារតែនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ ​ធ្វើឲ្យប្រសើរឡើងនូវគុណភាព និងជួយកាត់​បន្ថយថ្លៃ​ចំណាយនៅក្នុងការផ្តល់សេវាសាធារណៈ។នេះបើតាមតំណាង​រដ្ឋមន្រ្តីក្រសួង​មុខងារ​ធារណៈ បានថ្លែងក្នុងសិក្ខាសាលាមួយនៅព្រឹកនេះ។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិកាប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ​តំណាងឯកឧត្តមរដ្ឋមន្រ្តី ​នៅថ្ងៃទី២៩ខែសីហានេះ បានអញ្ចើញ​ចូលរួម​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាន់ទី៣ ​ស្តីពី «ភាពជាអ្នកដឹកនាំ និង​នវានុវត្តន៍» ក្រោមកិច្ចសហប្រតិបត្តិការ​ រវាងក្រសួងមុខងារសាធារណៈ ​និងធនាគារពិភពលោក (World Bank)។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ​ធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពីដៃ​គូអភិវឌ្ឍន៍​រួមមាន តំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូត​អូស្ត្រាលី​ប្រចាំប្រទេសកម្ពុជា ​ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងសិក្ខាកាមជាង ២០០នាក់។ក្នុងវគ្គបណ្តុះបណ្តាល ​មានគោលបំណងគាំទ្រការអភិវឌ្ឍចំណេះដឹង ​ជំនាញ និង​ផ្តល់នូវឱកាសបណ្តុះបណ្តាល ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍ​សមត្ថភាពពិត​ប្រាកដ​របស់មន្ត្រីជាន់ខ្ពស់កម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា មានប្រសាសន៍ថា ប្រធានបទថ្ងៃនេះ គឺសមស្រប​នឹង​គោលនយោបាយ​និងកម្មវិធីកំណែទម្រង់របស់​រាជរដ្ឋាភិបាលកម្ពុជា និងស្របតាម​សភាពការណ៍​នាពេលបច្ចុប្បនេះ ជាពិសេសការរីករាលដាលនៃជំងឺកូវីដ១៩ ​នៅកម្ពុជា ក្នុងតំបន់ និងសកលលោក​ទាំងមូល។ នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ ​គឺផ្ដោតសំខាន់លើដំណើរការ ​ផលិតផល សេវាកម្ម ដែល​មាន​តម្លៃបន្ថែម ​កាន់តែឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ​និងធុរជននានា។​ ក្រៅពីនេះ ឯកឧត្តម បានលើកឡើងពីសារៈសំខាន់នៃការដឹកនាំប្រកបដោយនវានុវត្តន៍ផងដែរ ។

កន្លងទៅ រាជរដ្ឋាភិបាលបានរៀបចំផែនការអភិវឌ្ឍប្រទេស ដោយបានដាក់ចេញនូវកម្មវិធី​កំណែ​ទម្រង់អាទិភាពសំខាន់ៗជាច្រើនរួមមាន៖​ កំណែទម្រង់រដ្ឋបាលសាធារណៈ ​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាដើម ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        71
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        64
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm