មនុស្ស ២៣​នាក់​ស្លាប់ និង​ ១៤០​នាក់​រង​របួស​នៅ​លី​ប៊ី បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា

2022/08/29 09:29:59 pm        655

​​លី​ប៊ី៖ រថយន្ត​ជាច្រើន​គ្រឿង​បាន​ឆេះ​នៅ​រាយប៉ាយ​លើ​ដងផ្លូវ​ក្នុង​ក្រុង​ទ្រី​ប៉ូ​លី​ប្រទេស​លី​ប៊ី ​ខណៈ​កម្លាំង​ពី​ភាគីប្រជែង​បាន​ល្បាត​ក្នុង​ទីក្រុង​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​ខ្លាំង​បាន​ផ្ទុះឡើង​។ ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​ក្នុង​រដ្ឋធានី​ប្រទេស​លី​ប៊ី រវាង​កងជីវពល​ដែល​គាំទ្រ​ដោយ​រដ្ឋបាល​គូប្រជែង​ទាំងពីរ បង្ហាញ​ពី​ការវិលត្រឡប់​មករក​អំពើហិង្សា​ក្នុងពេល​ជាប់គាំង​នយោបាយ​ជា​យូរ​មកហើយ​។​

​ក្រសួងសុខាភិបាល​បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់ ២៣នាក់​បាន​ស្លាប់ និង ១៤០នាក់​ទៀត​រងរបួស ហើយ​ពលរដ្ឋ ៦៤​គ្រួសារ​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ជុំវិញ​ការប្រយុទ្ធ​គ្នា​។ ​ការកើនឡើង​អំពើហិង្សា​គំរាម​ដល់​ការបំផ្លាញ​ប្រទេស​លី​ប៊ី​ដែល​ស្ងប់ស្ងាត់ ​និង​ភាព​រីករាយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​។ ប្រទេស​ដែល​សម្បូរ​ប្រេង​មួយ​នេះបាន​ធ្លាក់​ចូលទៅក្នុង​ភាពវឹកវរ​ បន្ទាប់ពី​ការបះបោរ​គាំទ្រ​ដោយ​អង្គការ​ណា​តូដែល​បាន​ផ្តួលរំលំ​ និង​សម្លាប់​មេដឹកនាំ​ផ្តាច់កា​រលោក Moammar Gadhafi នៅក្នុង​ឆ្នាំ២០១១​។​ ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ការប៉ះទង្គិច​គ្នា​បានកើត​ឡើង​រវាង​កង​ជីវពល ​នៃ​ក្រុម​បដិវត្តន៍​ទីក្រុង​ទ្រី​ប៉ូ​លីដឹកនាំ​ដោយ​លោក Haitham Tajouri ប្រឆាំងនឹង​កងជីវពល​មួយក្រុម​ផ្សេងទៀត​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​លោក Abdel-Ghani al-Kikli ជា​មេទ័ព​ដ៏​ល្បីឈ្មោះ​មួយរូប​។

កងជីវពល​ជាច្រើន​នាក់​បាន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​គ្នា ​ដែល​រាលដាល​នៅ​តំបន់​ផ្សេងៗ​គ្នា​ក្នុង​រដ្ឋធានី​។​ ​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រីលោក Abdul Hamid Dbeibah ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ទ្រី​ប៉ូ​លីបាន​អះអាងថា ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង នៅពេលដែល​កងជីវពល​មួយក្រុម​បាន​បាញ់​ទៅលើ​កងជីវពល​មួយក្រុម​ផ្សេងទៀត​។ ទោះជា​យ៉ាង​ណា ការប្រយុទ្ធ​គ្នា​ទំនងជា​ជា​ផ្នែក​មួយ​នៃ​ការតស៊ូ​អំណាច​ ដែល​កំពុង​បន្ត​រវាង​នាយករដ្ឋមន្ត្រី​លោក Dbeibah និង​គូប្រជែង​នាយករដ្ឋមន្ត្រីលោក Fathy Bashagha ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ពី​ទីក្រុង​ឆ្នេរសមុទ្រ​សឺ​តេ ​(Sirte)​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm