ប្រណាំងរថយន្ត៖ កីឡាករប្រណាំង F1 ជើងឯកពិភពលោក Max Verstappen បានប្រជែងឈ្នះការប្រកួតនៅប៊ែលហ្ស៊ិកពីរឆ្នាំជាប់គ្នា បន្ទាប់ពីឈ្នះការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញ ថ្វីបើចេញដំណើរនៅលេខរៀងទី១៤ ក្តី។

F1 បានសំរេចពិន័យ Red Bull ដែលបានប្រើប្រាស់ការផ្លាស់ប្តូរគ្រឿងបន្លាស់ច្រើនពេកលើរថយន្តរបស់ Verstappen ស្របពេលដែលការពិន័យនេះក៏បានធ្វើឡើងចំពោះ Ferrari ដែរលើរថយន្តរបស់ Charles Leclerc។ ថ្វីបើចេញដំណើរពីលេខ១៤ ក្តី Max Verstappen បានឡើងមកនាំមុខគេនៅត្រឹមជុំទី១៨ និងរក្សាការនាំមុខឆ្ងាយទៅៗរហូតដល់ទីព្រ័ត្រ។
មិត្តរួមក្រុម Red Bull កីឡាករម៉ិកស៊ិក Sergio Perez បានមកដល់ទីលំដាប់លេខ២ ខណៈ Carlos Sainz របស់ Ferrari បានលេខ៣ តាមពីក្រោយដោយ George Russell របស់ Mercedes លេខ៤ និងលេខ៥ Fernando Alonso លេខ៦ Charles Leclerc។ នៅក្នុងតារាងជើងឯកនៅពេលនេះ Max Verstappen កំពុងនាំមុខគេដាច់មានសរុប ២៨៤ពិន្ទុក្រោយឈ្នះសរុប ៩ទីលាននាំមុខដាច់មិត្តរួមក្រុម Sergio Perez ដែលមានត្រឹម ១៩១ពិន្ទុ និងលេខ៣ Charles Leclerc មាន ១៨៦ពិន្ទុ។ សំរាប់ទីលានបន្ទាប់ F1 ធ្វើដំណើរទៅទឹកដីហូឡង់សប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ