វាយកូនគោល៖ កីឡាករអៀរឡង់ខាងជើង Rory McIlroy បានក្លាយជាកីឡាករវាយកូនគោលទី១ ដែលឈ្នះជើងឯកពានរង្វាន់ FedEx Cup ៣លើកក្នុងអាជីពបន្ទាប់ពីឈ្នះជើងឯក Tour Championship នៃក្របខណ្ឌ PGA Tour។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានតាមពីក្រោយពីការនាំមុខដល់ទៅ ៦ស្ត្រូកនៃការនាំមុខរបស់ Scottie Scheffler រហូតធ្វើបានសរុប ២១អាន់ឌើផា ឈ្នះមួយស្ត្រូកវិញលើកីឡាករ Scottie Scheffler និងកីឡាករអាមេរិក Sungjae Im ដែលធ្វើបាន ២០អាន់ឌើផាដូចគ្នា។ ជើងឯកកម្មវិធីធំ ៤លើក Rory McIlroy ធ្វើបាន ៤អាន់ឌើផានៅថ្ងៃចុងក្រោយ គ្រប់គ្រាន់ល្មមដើម្បីគ្រងជើងឯកដើម្បីទទួលបានប្រាក់រង្វាន់ ១៩លានដុល្លារអាមេរិក បន្ទាប់ពីឈ្នះពានទី៥ ក្នុងរដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ