ប្រមុខការពារជាតិកម្ពុជាចូលរួមក្នុងពិធីតាំងពិព័ណ៌ ការពារជាតិ និង សន្តិសុខឆ្នាំ២០២២ នៅប្រទេសថៃ

2022/08/29 11:15:14 pm        119

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះបានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងការពារជាតិ ចូលរួមកម្មវិធីតាំងពិព័ណ៌ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២ ដែលបានរៀបចំឡើងដោយក្រសួងការពារជាតិថៃ ខណៈព្រឹត្តិការណ៍នេះមានប្រតិភូក្រសួងការពារជាតិប្រទេសចំនួន៤០ចូលរួម។

ពិធីតាំងពិព័ណ៌ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២នេះមានប្រតិភូកម្ពុជា ចំនួនបួនក្រុមគឺគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ត្រូវបានដឹកនាំដោយ សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គណៈប្រតិភូអគ្គបញ្ជាការ ខ.ភ.ម. ដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គណៈប្រតិភូកងទ័ពជើងអាកាសដឹកនាំដោយ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស និង គណៈប្រតិភូកងទ័ពជើងទឹក ដឹកនាំដោយ នាយឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។

នៅក្នុងពិធីបើកពិធីតាំងពិព័ណ៌ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២ ត្រូវបានប្រារព្ធពិធីបើកដោយឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងគណៈប្រតិភូយោធាបរទេស និង ក្រុមហ៊ុនផ្នែកឧស្សាហកម្មយោធាជាច្រើនទៀត ដែលបានមកដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័ណ៌នេះ។ នៅក្នុងពិធីបើកការតាំងពិព័ណ៌ ការពារជាតិ និង សន្តិសុខ ឆ្នាំ២០២២ ឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា បានថ្លែងអំណរគុណដល់បណ្តាគណៈប្រតិភូការពារជាតិ និងប្រតិភូយោធាបរទេសបណ្តាអង្គទូត និងប្រតិបត្តិករផ្នែកឧស្សាហកម្មការពារជាតិដែលបានអញ្ជើញមកចូលរួម ក្នុងពិធីដាក់តាំងបច្ចេកវិជ្ជាយោធានៅក្នុងពិធីតាំងពិព័ណ៌ ការពារជាតិ និង សន្តិសុខឆ្នាំ២០២២ នេះនៅប្រទេសថៃ ។

នៅក្នុងឱកាសនោះសម្ដេចពិជ័យសេនាទៀ បាញ់ នាយឧត្តមសេនីយ៍ វង្ស ពិសេន នាយឧត្តមសេនីយ៍ សឹង សំណាង និងឧត្តមនាវីឯក ទៀ សុខា បានដឹកនាំប្រិតិភូទស្សនាការតាំងពិព័ណ៌ ដែលបាន ដាក់តាំងនូវឧបករណ៍ សម្ភារៈយោធា មានបច្ចេកវិជ្ជាទំនើបៗ នៅក្នុងឆ្នាំ ២០២២ បំរើអោយវិស័យការពារជាតិ ដោយមានការចូលរួមពីបណ្តាប្រទេសនានានៅក្នុងតំបន់ និង នៅលើពិភពលោក៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm