វាយកូនបាល់៖ កីឡាករប៉ូឡូញ Hubert Hurkacz បានក្លាយជាជើងឯកវាយកូនបាល់កម្មវិធី Miami Open ក្រោយយកឈ្នះកីឡាករម្ចាស់ផ្ទះអាមេរិក Jannik Sinner នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករវ័យ ២៤ឆ្នាំប៉ូឡូញ Hubert Hurkacz បានយកឈ្នះក្នុងលទ្ធផល ២សិត ៧-៦(៧-៤) និង ៦-៤ ដោយប្រើពេល ១ម៉ោង ៤៣នាទី និងបានក្លាយជាកីឡាករប៉ូឡូញទី១ ដែលឈ្នះជើងឯកក្នុងកម្មវិធីកំពូលមួយរបស់ ATP។ កីឡាករលំដាប់លេខ៣៧ ពិភពលោករូបនេះដែរក៏បានក្លាយជាកីឡាករដែលមាន Ranking ទាបបំផុតដំបូងដែលឈ្នះជើងឯកក្នុងក្របខណ្ឌ Masters តាំងពីឆ្នាំ២០០៥ ដែលធ្វើបានដោយ Tomas Berdych នៅទីក្រុងប៉ារីសប្រទេសបារាំង។ ចំណែក Jannik Sinner ដែលមានវ័យទើបតែ ១៩ឆ្នាំក៏បានក្លាយជាកីឡាករក្មេងបំផុត ដែលឡើងវគ្គផ្ដាច់ព្រ័ត្រ Masters ផងដែរតាំងពី Rafael Nadal នៅឆ្នាំ២០០៥៕
អត្ថបទ៖នាង សុភាវុធ