
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំយុវជនគណបក្សថ្នាក់កណ្ដាល ដឹកនាំក្រុមការងារចូលរួមដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ និងបាននាំយកគ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិការបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវទៅប្រគល់ជូនដល់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលបំពេញភារកិច្ចនៅតំបន់ភ្នំតាម៉ៅ។
ក្នុងពិធីនោះ ក៏មានការចូលរួមពី លោក ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង ស្ថាប័ន, លោក ហេង ណន និងលោក ណុប រតនៈ អនុប្រធានផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងសមាជិក សមាជិកាផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាលជាច្រើនរូបទៀតផងដែរ៕








