កម្ពុជា​នាំ​មន្ដ្រី​បច្ចេកទេស និង​គ្រូ​បាល់ទះ​ឆ្នេរ​ខ្សាច់​គុយបា​មក​ពង្រឹង​បច្ចេកទេស​ត្រៀម​ស៊ី​ហ្គេម​

2022/08/30 10:30:49 am        447

​បាល់ទះ​៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​នាំយក​មន្ដ្រី​បច្ចេកទេស និង​គ្រូបង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់​ជនជាតិ​គុយបា ៤រូបមកជួយ​ពង្រឹង​បច្ចេកទេស​ដល់​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា ដើម្បី​ត្រៀម​ប្រកួតប្រជែង​មេដាយ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ការនាំយក​អ្នកជំនាញ​គុយបា​មក​ពង្រឹង​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា​នេះ ធ្វើឡើង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​សហព័ន្ធជាមួយ​ស្ថានទូត​គុយបា​ប្រចាំ​ប្រទេស​កម្ពុជា ស្របពេល​មានការ​អនុញ្ញាត​ពី​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា។​ ​ការលើកឡើង​នេះ បន្ទាប់ពី​លោក​អគ្គលេខាធិការ រួមជាមួយ​មន្ដ្រី​សហព័ន្ធ គ្រូបង្វឹក និង​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជាបាន​ជួប និង​ទទួល​ស្វាគមន៍​អ្នកជំនាញ​គុយបាកាលពី​ល្ងាច​ថ្ងៃទី​២៩ ខែសីហានៅ​ពហុ​កីឡដ្ឋាន​ជាតិក្នុងនោះ​គឺមាន​លោក​ Karell Pena Ventoza ​ជា​គ្រូ​ជំនាញ​បាល់ទះ​ឆ្នេរ​ខ្សាច់ លោក​ Berto Friol Barrios ​ជា​គ្រូ​ជំនាញ​បាល់ទះ​ក្នុង​សាល រួមទាំង​មន្ដ្រី​បច្ចេកទេស​លោក​ Leonid Abum Castillo ​និង​កញ្ញា​ Natyelis Riol Cardenas ​ផងដែរ ។​

​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បន្ថែមថា ការនាំយក​មន្ដ្រី​បច្ចេកទេស និង​គ្រូ​បរទេស​មក​ពង្រឹង​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា​នេះ ព្រោះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ សល់​ពេល​កាន់តែ​ខ្លី។ ហេតុនេះសហព័ន្ធ​ចង់​ពង្រឹងសមត្ថភាព​ឲ្យ​បាន​ខ្លាំង ពិសេស​បាល់ទះ​ឆ្នេរ​ខ្សាច់ឲ្យ​ឈានដល់​កម្រិត​ខ្ពស់ក្នុងការ​ប្រកួតប្រជែង​មេដាយ។ យ៉ាងណាក្ដី​សហព័ន្ធ​ក៏​ត្រូវការ​ពេលវេលាដើម្បី​សាកល្បង​អ្នកជំនាញ​មកពី​គុយបា​នេះ​សិន​ដែរ។​ ​បន្ទាប់ពី​បញ្ចប់​នូវ​ជំនួប​សំណេះសំណាល​នេះដែរ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ រួមជាមួយ​មន្ដ្រី​បច្ចេកទេស និង​គ្រូបង្វឹក​គុយបាក៏បាន​ធ្វើការ​ត្រួតពិនិត្យ​មើល​ពី​បច្ចេកទេស​របស់​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា ក៏ដូចជា​ទីលាន​ហ្វឹកហាត់នៅក្នុង​បរិវេណនៃ​ពហុ​កីឡដ្ឋាន​ជាតិ។ លើសពីនេះសហព័ន្ធ​ក៏មាន​ផែនការ​រៀបចំ​ ការប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​មួយ​នាពេលខាងមុខ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am