វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លេខ១ ពិភពលោក Ashleigh Barty បានការពារតំណែងជើងឯកកម្មវិធី Miami Open បានសំរេចក្រោយយកឈ្នះកីឡាការិនីកាណាដា Bianca Andreescu ដែលបោះបង់ចោលការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដោយសាររបួស។

កីឡាការិនីអូស្ត្រាលី Ashleigh Barty បាននាំមុខការប្រកួត ៦-៣ និង ៤-០ មុនពេលដែលជើងឯក U.S. Open ឆ្នាំ២០១៩ Bianca Andreescu មានរបួសនៅហ្គេមទី៣ ក្នុងសិតទី២។ ក្រោយទទួលបានការជួយសម្រួលពីក្រុមការងារ Andreescu នៅតែមិនអាចបន្តការប្រកួតបាន និងបង្ខំចិត្តបោះបង់ចោលការប្រកួត។ នេះជាជំនួបដំបូងរវាងកីឡាការិនីទាំងពីរ ខណៈជ័យជំនះនេះធ្វើឲ្យ Ashleigh Barty ពង្រឹងកៅអីលេខ១ ពិភពលោករបស់នាងដែរ បន្ទាប់ពីតាមពីក្រោយប្រកៀកប្រកិតដោយកីឡាការិនីជប៉ុន Naomi Osaka៕
អត្ថបទ៖នាង សុភាវុធ