វិមាន​ក្រឹម​ឡាំង​លើក​ឡើងថា​ ពិភពលោក​ត្រូវតែ​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន​ពាក់ព័ន្ធ​នឹង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​

2022/08/30 06:15:28 pm        664

​រុស្ស៊ី៖ កាលពី​ថ្ងៃ​ចន្ទវិមាន​ក្រឹម​ឡាំង​បាន​អំពាវនាវ ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ខាង​យោធា​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដោយ​ចោទ​ទីក្រុង Kyiv ពី​បទ​បង្ក​គ្រោះថ្នាក់​ដល់​អឺរ៉ុប មុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រោងចក្រ​នេះ ​ដោយ​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​អង្គការសហប្រជាជាតិ។

​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ហៅ​កាត់​ថា ​(IAEA) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​នឹង​ពិនិត្យ​រោងចក្រ​នេះ​នៅ​សប្ដាហ៍​នេះ ហើយ​ថា ក្រុម​ទី​ភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិកំពុង​ធ្វើ​ដំណើរ​ទៅកាន់​រោងចក្រ​នេះ ដែល​ក្លាយ​ជា​ក្ដី​បារម្ភ​ដ៏​ធំ​របស់​អន្តរជាតិ ស្រប​ពេល​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ចោទ​ដាក់គ្នា​ជុំវិញ​ការ​បង្ក​អ​សុវត្ថិភាព​របស់​រោង​ចក្រ​នេះ​។ រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះ ត្រូវ​បាន​ដំណើរការ​ដោយ​ក្រុម​បុគ្គលិក​អ៊ុយ​ក្រែ​ន និង​បាន​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​របស់​អ៊ុយ​ក្រែ​ន​។ ​កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​រោងចក្រ​នេះ​កាលពីដើម​ខែ​មីនា ជា​ផ្នែក​មួយ​ដែល​ក្រុង Moscow បាន​ហៅថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​។

​ទាំង​រុស្ស៊ី ទាំង​អ៊ុយ​ក្រែ​ន​បាន​ច្រានចោល​ការ​បាញ់​ផ្លោង​នៅ​រោងចក្រ Zaporizhzhia ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ខណៈ​ដែល​ភាគី​ទាំង​២​ បាន​ចោទ​ដាក់គ្នា​ពី​ការ​បាញ់​ផ្លោង​លើ​រោងចក្រ​នេះ​។​ ​លោក Dmitry Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរស័ព្ទ​ ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ពេល​សួរ​ថា ​តើ​ទីក្រុង Moscow នឹង​មើល​ឃើញ​អ្វីខ្លះ​ ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នេះ​ ថា​សម្ពាធ​លើ​ភាគី​អ៊ុយ​ក្រែ​ន ដើម្បី​បញ្ឈប់​ការ​បាញ់​ផ្លោង​អាច​កាត់បន្ថយ​ភាព​តានតឹង​ខាង​យោធា​។ លោក​បាន​បន្ថែម​ថា ប្រទេស​ទាំង​អស់​មាន​កាតព្វកិច្ច​ក្នុង​ការ​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន ដូច្នេះ​ទើប​បញ្ឈប់​ការ​បង្ក​គ្រោះថ្នាក់​ដល់​ទ្វីប​អឺរ៉ុប​បាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm