មនុស្ស​រាប់​លាន​នាក់​គ្មាន​ផ្ទះសម្បែង និង​អាហារ ​ខណៈ​អ្នកស្លាប់ដោយសារទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន​ឡើងដល់​ជាង​ ១,១០០​នាក់​

2022/08/30 11:44:55 am        688

​​ប៉ា​គី​ស្ថាន៖ ជីវិត​ប្រជាជន​រាប់លាន​នាក់​កំពុង​ជួប​គ្រោះថ្នាក់ ក្រោយ​ទឹកជំនន់​ដ៏​មហន្តរាយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់ ១​,១៣៦​នាក់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន និង​បណ្ដាល​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ថែមទៀត​ប្រឈម​នឹង​ការបាត់បង់​ផ្ទះសម្បែង និង​គ្មាន​អាហារ​ទទួលទាន​។

​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថានកំពុង​ព្យាយាម​ទប់​ទល់ នឹង​ទឹកជំនន់​ភ្លៀង​មូសុង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុងរយៈពេល​ពេល​ ១​ទសវត្សរ៍​មកនេះ ដោយ​លំនៅឋាន​ជាច្រើន​ខ្នង​ត្រូវ​បាន​ទឹក​ហូរ​កួច ដី​កសិកម្ម​ជាច្រើន​ត្រូវ​បាន​បំផ្លាញ ហើយ​ទន្លេ​សំខាន់​របស់​ប្រទេស​នេះ​ប្រឈម​នឹង​ការ​បាក់​ច្រាំង​។ ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា ទឹកជំនន់​នៅ​ឆ្នាំនេះ​បាន​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ជាង ​៣៣​លាន​នាក់​ស្មើនឹង ​១​ភាគ​៧ របស់​ប្រជាពលរដ្ឋ​ប៉ា​គី​ស្ថាន​។

​ចំនួន​អ្នក​ស្លាប់​ដ៏​ខ្ពស់​នេះ​បាន​ជំរុញ​ឲ្យ ​រដ្ឋមន្ត្រី​អាកាសធាតុ​របស់​ប្រទេស​នេះ​ហៅ​រដូវ​នេះ​ថា ​ជា​គ្រោះ​មហន្តរាយ​អាកាសធាតុ​ដ៏​ធ្ងន់ធ្ងរ​។ ​ជំនួយ​អន្តរជាតិ​បាន​ចាប់ផ្ដើម​ទៅដល់​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ក្រុម​មន្ត្រី​បាន​អះអាង​ថា ​មនុស្ស​ជាង ១​,១៣០​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​រដូវ​មូសុង ចាប់​តាំង​ពី​ពាក់កណ្ដាល​ខែ​មិថុនា​មក​។ ​ក្រុម​មន្ត្រី​គ្រោះ​មហន្តរាយ​និយាយ​ថា ប្រជាពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​នៅ​ប៉ា​គី​ស្ថាន​ត្រូវ​បាន​ប្រមូលផ្ដុំ​ស្នាក់នៅ​ក្នុង​ជំរំ ​ក្រោយ​បាត់បង់​លំនៅឋាន​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង​រដូវ​មូសុង​ធ្ងន់ធ្ងរ​ មិន​ធ្លាប់​មានក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am