គណបក្សឯកភាពជាតិខ្មែរ អំពាវនាវដល់ជនរួមជាតិកុំចាញ់បោក ការឃោសនា​រឿងអបិយជំនឿពីបុគ្គលម្នាក់

2022/08/30 06:55:58 pm        484

គណបក្សឯកភាពជាតិខ្មែរ បានចេញសេចក្តីថ្លែងការណ៍ ដោយ​អំពាវនាវ​ដល់​ជន​រួម​ជាតិ​កុំភិតភ័យ និងកុំចាញ់បោកការឃោសនាពីសំណាក់បុគ្គលណាម្នាក់ ដែល​យក​អបិយ​ជំនឿ​គ្មាន​ហេតុ​ផល​មកបោកប្រាស់ ខណៈការឃោសនា​បែប​នេះ​បាន​ធ្វើ​ឲ្យ​ខាតបង់​ផល​ប្រយោជន៍​របស់​បង​ប្អូន ជាពិសេសបងប្អូនពលករដែលធ្វើការនៅក្រៅប្រទេសនោះ។

យោងតាមលិខិតរបស់គណបក្សឯកភាពជាតិខ្មែរ ដែលទូរទស្សន៍ BTVទទួលបាននាថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២២នេះ បានលើកឡើងថា ដោយមើលឃើញនូវហេតុការណ៍ ដែល​កំពុង​កើត​ឡើង​យ៉ាង​ច្របូកច្របល់លើជំនឿមិនសមហេតុផល ដែលប៉ះពាល់ដល់សាសនា, ជីវភាព និង​សុខ​សន្តិភាព​ដល់​ប្រជាពលរដ្ឋផងនោះ គណបក្សឯកភាពជាតិខ្មែរ សូមលើកយក​នូវ​អំណះ​អំណាង​ដ៏​ជាក់​លាក់​បំផុតមកបំភ្លឺដល់បងប្អូនខ្មែរទូទាំងពិភពលោកឲ្យបានជ្រាបថា អង្គការNASA គឺ​ពុំ​បាន​ធ្វើ​សេចក្តីថ្លែងប្រកាសអាសន្នថាមានទឹកជំនន់លិចពិភពលោកក្នុងពេលឆាប់ៗនេះឡើយ។ យោង​តាម​សាសនាធំៗទាំងអស់ ក៏មិនទាន់​មាន​មេ​សាសនា​ណាមួយ​ចេញ​មក​ប្រកាស​អាសន្ន​អំពី​បញ្ហា​ទឹកជំនន់​លិចសកលោកនេះឡើយ។ ជាពិសេស បើយោងតាមសាសនាព្រះពុទ្ធ ក្នុងសុតន្តបិដក ក៏ពុំមានចែងថាមានទឹកជំនន់ និងភ្លើងឆេះកាលក្នុងពេលនេះដែរ។

សេចក្តីថ្លែងការណ៍របស់គណបក្សនេះដដែល បានលើកឡើងទៀតថា ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​ថា ក្នុងភទ្ទកប្បនៃផែនដីនេះ គឺមានព្រះពុទ្ធត្រាស់ដឹង៥ព្រះអង្គ។ ប៉ុន្តែពេលនេះ ទើប​តែ​ត្រាស់​បាន​៤ព្រះអង្គទេ នៅសល់ព្រះសិអារ្យមេត្រីដែលនឹងត្រូវត្រាស់ដឹងក្នុងលោកទៀត ដូច្នេះ​មិន​ដឹង​ជា​នៅ​ប៉ុន្មានពាន់លានកោដ្ឋិឆ្នាំទៀតទេ ទម្រាំដល់កាលដែលផែនដីនេះត្រូវរលាយ។ យោង​តាមភូមិវិទ្យា ភូមិសាស្ត្រប្រទេសកម្ពុជាស្ថិតនៅតំបន់ទំនាបមានរាងដូចបាតខ្ទះ ដូច្នេះ បើ​សិន​ជា​មានការជន់លិចមែន គឺប្រទេសកម្ពុជាទាំងមូលត្រូវជន់លិចមុនគេ មិនមែន​ខេត្ត​សៀមរាប​មានកម្ពស់ខ្ពស់ជាងភ្នំ EVEREST នោះទេ។ នៅពេលអាយុកាលផែនដីត្រូវអស់ គឺពុំ​មាន​ទី​ណាមួ​យ​នៅ​សេសសល់ឡើយ។

តាមរយៈ​សេចក្តីថ្លែងការណ៍នេះបានលើកឡើងទៀតថា គណបក្សឯកភាពជាតិខ្មែរ សូមបំភ្លឺដល់​ពលរដ្ឋ​ខ្មែរ​ទូទាំងសកលោកថា នឹងពុំមានទឹកជំនន់លិច ឬភ្លើងឆេះ​កាល​ដល់​ថ្នាក់​រលាយ​ផែន​ដី​នេះ​ឡើ​យ។ អ្វីដែលយើងទាំងអស់គ្នាត្រូវព្រួយបារម្ភនោះ គឺបញ្ហារោគរាតត្បាត និងសង្គ្រាម​រវាង​មហា​អំណាច ដែលមានការប៉ះពាល់ធ្ងន់ដល់សេដ្ឋកិច្ចដល់យើងម្នាក់ៗ និងទូទាំងពិភពលោក។ បើ​មាន​បុគ្គលណាមួយ ចេញមុខប្រកាសអាសន្នថា នឹង​មាន​គ្រោះ​មហន្ត​រាយ​ដល់​ភព​ផែន​ដី​ដូច​បាន​ពណ៌នាខាងលើនេះ គឺជាទង្វើនាំមកនូវចលាចល ប៉ះពាល់ដល់ទំនៀមទម្លាប់ ជំនឿ​សាសនា​។ ជាពិសេស គឺប៉ះពាល់ដល់សន្តិសុខសង្គម និង​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ដែល​រត់​ចោល​ផ្ទះ​សម្បែង ឈប់បម្រើការងារ ព្រោះតែការឃោសនាអកុសលបែបអបិយជំនឿគ្មានមូលដ្ឋាន និង​​ហេតុ​ផលច្បាស់លាស់នេះ។ «អាស្រ័យហេតុនេះ គណបក្សឯកភាពជាតិខ្មែរ សូម​អំពាវ​នាវ​ដល់​ជន​រួម​ជាតិទាំងអស់ មេត្តាកុំភិតភ័យ និងកុំចាញ់បោកការឃោសនាពីសំណាក់បុគ្គលណាម្នាក់ ដែល​យក​អបិយជំនឿគ្មានហេតុផលមកបោកប្រាស់ បង្កភាពវឹកវរ និងការតក់​ស្លុត​បែប​នេះ​ឡើយ​»។

ជា​មួយគ្នានេះដែរ គណបក្សឯកភាពជាតិខ្មែរ ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណា ដែល​មាន​គំនិត​ទុច្ចរិត​ ដើម្បី​បាន​ផល​ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជៀ​ស​វាង​ការ​កើត​មាន​បញ្ហា​បែប​នេះ​ក្នុង​សង្គម​តទៅ​ទៀត​ផង​ដែរ​៕​ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm