ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំមួយ ស្ដីពីការចាត់តាំងរៀបចំទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ២០២២ ដោយធ្វើការណែនាំទៅកាន់មន្ទីរធម្មការ និងសាសនានៅតាមរាជធានី-ខេត្ត និងគ្រប់សាសនាទាំងអស់ ត្រូវចូលរួមបំផុសចលនាជំរុញការចូលរួមរៀបចំទិវាជាតិនេះឱ្យបានផុសផុល ដោយអនុលោមតាមវិធានការ៣កុំ៣ការពារ។
