អាជ្ញាធរស្រុកបូទុមសាគរ បន្តដាំកូនឈើជាង ២០០ដើមនៅសួនយុវជនភ្នំត្រងោល

2022/08/30 10:31:05 pm        968

កោះកុង៖ លោកអភិបាលស្រុកបូទុមសាគរ មេឃុំអណ្តូងទឹក និងយុវជនស្ម័គ្រចិត្ត បានរួមគ្នាបន្តដាំកូនឈើជាង ២០០ដើមបន្ថែមទៀត នៅលើសួនយុវជនភ្នំត្រងោល បន្ទាប់ពីបានដាំកូនឈើប្រណិតជាង២០០ដើម ដែលជាការផ្តល់ដោយអ្នកឧកញ៉ា ម៉ុង ឬទ្ធី។

កូនឈើគគីរ២០០ដើម ត្រូវបានព្រះសង្ឃ ក្រុមប្រឹក្សាស្រុក អភិបាលស្រុកបូទុមសាគរ មេឃុំអណ្តូងទឹក មេភូមិ និងយុវជនស្ម័គ្រចិត្តប្រមាណ ៨០អង្គនាក់ បន្តខិតខំដាំដុះនៅសួនយុវជន​ទើប​បង្កើតថ្មីលើភ្នំត្រងោល ​ក្នុងគោលបំណងដើម្បីលើកកម្ពស់​សោភណ្ឌ​បរិស្ថានតាមព្រំដែនដី ទីកន្លែងគោរពបូជាបែបសាសនា និងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ថា ដោយ​មានការគាំទ្រពេញ​ទំហឹង​ដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង កូនឈើប្រភេទ​គគីរជាង ២០០ដើមនេះ បានមកពីរដ្ឋបាលព្រៃឈើខេត្ត សម្រាប់ដាំដុះបម្រើដល់​ប្រយោជន៍​សាធារណៈ​បានស្គាល់ប្រភេទឈើប្រណិតនៅលើសួនយុវជនភ្នំត្រងោល​ដែលទើបបង្កើតថ្មីនេះ។

បើតាមលោកអភិបាលស្រុកបូទូមសាគរ សួនយុវជនភ្នំត្រងោល បច្ចុប្បន្ន​ដ៏មាន​សក្កានុពល​មួយ​ផងដែរ​ខាងផ្នែកទេសចរណ៍ កំពុងត្រូវបានអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្ថាបនា​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាបន្តបន្ទាប់រួមមាន៖ វត្តអារាម រូបបដិមាករ​ រូបភាពតំណាងនៃក្តីស្រឡាញ់​ ដាំស្មៅ និងរៀបចំទីកន្លែងសម្រាប់បោះជំរុំជាដើម។

កាលពីថ្ងៃទី១៩ ខែសីហា កន្លងទៅ អាជ្ញាធរស្រុកបូទុមសារ មន្រ្តីការិយាល័យជំនាញ មេឃុំ មេភូមិ និងយុវជនទូទាំងស្រុក បានដាំដុះកូនឈើប្រណិតជាង ២០០ដើមនៅសួនយុវជនភ្នំត្រងោល ភូមិជីមាល ឃុំអណ្តូងទឹក ក្រោយស្នើសុំ និងទទួលបានពី​ឯកឧត្តមអ្នកឧកញ៉ា ម៉ុង ឬទ្ធី ម្តងរួចមកហើយ។

សួនយុវជនភ្នំត្រងោល មានផ្ទៃដីសរុបជិត ៩ហិកតា ជាដីបម្រុងទុករបស់រដ្ឋបាលស្រុកបូទុមសាគរ កន្លងទៅ​អាជ្ញាធរភូមិឃុំស្រុកខេត្ត ​បាន​ពុះពារការងារជាច្រើន ដើម្បីឱ្យសួនមួយនេះកកើត​ជាទីតាំង​ដែលតម្លៃ ​និង​សក្កានុពល​ខាងផ្នែកទេសចរណ៍ដល់ប្រជាពលរដ្ឋ ​និងអ្នកទេសចរគ្រប់គ្នា អាច​មក​លេង​កម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធ​ ៕អត្ថបទ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm