ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរជំនុំជម្រះ តែពុំឃើញមានវត្តមានលោក ឌួង ងៀប ចូលក្នុងសវនការឡើយ។ មានតែភាគីជនជាតិតៃវ៉ាន់ ជាជនរងគ្រោះ ចូលរួមក្នុងសវនាការជំនុំជម្រះនេះ។
ជនជាតិតៃវ៉ាន់ ជាជនរងគ្រោះមានឈ្មោះ CHIH YU បានឲ្យដឹងថា ក្នុងសវនការជំនុំជម្រះនេះ មិនឃើញវត្តមានលោក ឌួង ងៀប ចូលរួមឡើយ។ ដូច្នេះលោកសំណូមពរដល់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញជួយរកយុតិធម៌ និងឲ្យលោក ឌួង ងៀប មានដំណោះស្រាយ។
ជនរងគ្រោះ បានឲ្យដឹងថា ពាក់ព័ន្ធលុយចំនួនជាង ៧ លានដុល្លារនេះ គឺលោកជាដៃគូជំនួញ ជាមួយលោក ឌួង ងៀប ដោយក្រុមហ៊ុនមានការសហការគ្នាលោក ឌួង ងៀប បានឆបោក ជនរងគ្រោះ ពាក់ព័ន្ធករណីក្លែងអត្តសញ្ញាណប័ណ្ណឱ្យចិនច្រើននាក់ និងក្លែងលក់ដីខ្យល់ ដោយយកបានលុយច្រើនលានដុល្លារ ។ កន្លងមកលោក ឌួង ងៀប ក៏ធ្លាប់បានចេញសែក ឲ្យមកជនរងគ្រោះវិញផងដែរ តែជាសែកស្អុយ មិនមានទឹកប្រាក់ឡើយ។
ជាចុងក្រោយជនរងគ្រោះ ជាដើមចោទសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសស្ថាប័ន តុលាការជួយរកយុត្តិធម៌សម្រាប់ជនរងគ្រោះផង។ ពាក់ព័ន្ធករណីនេះ BTV Newsពុំមានប្រភពណាអាចបញ្ជាក់ពីភាគីលោក ឌួង ងៀប បានឡើយ៕ អត្ថបទ៖ កុម្ភះ



