ភ្នំពេញ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការរដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១សីហានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្ដុំនៅចំការរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែនដោយ៖
ទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែងប្រមូលផ្តុំដោយគ្មានច្បាប់ទម្លាប់ទាំងនោះ
ទី២- ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរ។
