ក្រសួងសុខាភិបាល រៀបចំចាត់ចែងដាក់ដំណើរការមនី្ទរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ-១៩

2021/04/27 09:59:58 am        230

ភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ នៅថ្ងៃទី៥ មេសា ២០២១នេះ បានចុះពិនិត្យទីតាំង និងរៀបចំចាត់ចែងដាក់ដំណើរការមនី្ទរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល បានពង្រីកមនី្ទរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយក្នុង១ថ្ងៃ អាចធ្វើតេស្តរកមេរោគកូវីដ១៩ បានចំនួន១៣០០តេស្ត និងពង្រីក ០១ទីតាំងទៀត នៅក្នុងវិទ្យាស្ថានសុខភាពសាធារណៈ ដែលបានជួយសម្រួលដល់វិទ្យាស្ថានប៉ាស្ទ័រ ដើម្បីចែករំលែកវត្ថុសំណាកនេះ ធ្វើរហ័ស និងទទួលបានចំនួនច្រើន ដើម្បីឆ្លើយតបទៅមូលដ្ឋានសុខាភិបាលរបស់យើង។


ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា សព្វថ្ងៃមន្រី្តបុគ្គលិកសុខាភិបាល រួមទាំងមន្រី្តអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែកទាំងអស់ បានខិតខំប្រឹងប្រែងទាំងអស់គ្នា ដោយស្មារតីទទួលខុសត្រូវ យើងបានប្តេជ្ញាចិត្តទាំងថ្ងៃ ទាំងយប់ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល សម្តេចតេជោ ក៏ដូចជាក្រសួងសុខាភិបាល បានជម្រាបជូនហើយថា ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅទទួលការចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាល បានរៀបចំចាក់វ៉ាក់សាំងជូន ទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលបានដាក់ចុះ ធ្វើយ៉ាងណាកុំរុញរា សូមអញ្ជើញទៅចាក់វ៉ាក់សាំង តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសបើមិនចាំបាច់ សូមនៅផ្ទះ កុំចេញទៅណា។ ដោយឡែកការបញ្ចប់បាននូវព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភះ បានឆាប់ ឬនៅ គឺសំខាន់លើការអនុវត្តន៍របស់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើបងប្អូននៅផ្ទះ មិនប៉ះពាល់អ្នកដទៃ មានន័យថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុវតិ្ថភាព៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm