សារព័ត៌មាន ​The Times៖ កញ្ចប់​ថវិកា​ផ្ដល់​ជំនួយ​របស់​​អង់គ្លេស​សម្រាប់​អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​អស់​នៅ​ត្រឹម​ដំណាច់​ឆ្នាំនេះ​

2022/08/31 05:23:07 pm        537

​អង់គ្លេស៖ ទីក្រុង​ឡុង​ដ៍​បានផ្ដល់​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ដល់ទី​ក្រុង Kiev ជាង ​២.៣​ពាន់​លាន​ផោន ឬ​ស្មើ​ ២.៧​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ប្រភព​មួយ​ចេញពី​ក្រសួងការពារជាតិ​បាន​ទទួល​ស្គាល់​ថា ការឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ​របស់​ចក្រភព​អង់គ្លេសចំពោះ​ការ​តស៊ូ​ទប់ទល់​សង្គ្រាម​នេះ ​នឹង​ត្រូវ​អស់​នៅត្រឹម​ដំណាច់ឆ្នាំ​២០២២ ​នេះ​។

​លោក​នាយក​រដ្ឋមន្ត្រី Boris Johnson ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Kiev អំឡុង​ថ្ងៃ​ទិវា​ឯករាជ្យ​អ៊ុយ​ក្រែ​ន បានប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​ដោយមាន​ទំហំ​ទឹកប្រាក់ ៥៤លាន​ផោន ឬ​ស្មើ ​៦៣​លាន​ដុល្លារ​អាមេរិក និង​បាន​សន្យា​ជួយ​គាំទ្រ​ខាង​យោធា​របស់​ទីក្រុង Kiev ទោះបីជា​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច​ក៏ដោយ​។ ស្រប​ពេល​ការស្វែងរក​មេដឹកនាំ​ថ្មី​ដែល​អូស​បន្លាយពេល​យូរ អតិផរណា​ហក់​ឡើង​ខ្ពស់ និង​តម្លៃ​ថាមពល​កើន​ឡើង​ខ្លាំង ការ​គាំទ្រ​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ចក្រភព​អង់គ្លេស​ទៅលើ​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ដោយ​ការស្ទង់មតិ​មួយ​របស់​ក្រុមហ៊ុន YouGov នៃ​ចក្រភព​អង់គ្លេស​កាលពី​ខែ​មីនា​បាន​បង្ហាញ​ថា ពលរដ្ឋ​អង់គ្លេស​ប្រមាណ ៤៨% បាន​គាំទ្រ​ឲ្យ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ទោះបីជា​សម្ពាធ​ទណ្ឌកម្ម​នេះ​បាន​រុញ​ដោល​ឲ្យ​តម្លៃ​ថាមពល​ហក់​ឡើង​ខ្ពស់​ក៏ដោយ​។ កាលពី​ខែ​មិថុនាការ​គាំទ្រ​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៣៨%៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        504
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        365
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm