សហរដ្ឋអាមេរិក៖ យោងតាមឯកសារមួយច្បាប់ ដែលបានដាក់ជូនគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធកាលពីថ្ងៃទី៣០ ខែសីហា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានដាក់លិខិតសម្រាប់ចូលរួមប្រកួតប្រជែងជ្រើសរើសតំណែងប្រធានាធិបតីអាណត្តិថ្មីក្នុងឆ្នាំ២០២៤ ខាងមុខ។
នៅលើឯកសារនោះលោកបានបញ្ជាក់ថា Biden សម្រាប់តំណែងជាប្រធានាធិបតី "Biden for President" ព្រមទាំងសរសេរឈ្មោះអនុប្រធានាធិបតីបច្ចុប្បន្នគឺលោកស្រី Kamala Harris ជាអនុប្រធានាធិបតីថ្មីរបស់លោកទៀតផង។ អ្នករិះគន់ជាច្រើនបានចោទសួរថា តើលោក Biden មានសមត្ថភាពស្មារតីល្អគ្រប់គ្រាន់ សម្រាប់កាន់តំណែងជាប្រធានាធិបតីមួយអាណត្តិទៀត ឬអត់។ គេមិនច្បាស់ទេថា តើនរណាដែលជាគូប្រជែងរបស់លោកមកពីគណបក្សសាធារណរដ្ឋ ឬនរណាដែលនឹងមកពីគណបក្សប្រជាធិបតេយ្យរបស់លោក ដែលត្រូវប្រជែងតំណែងនេះជាមួយនឹងរូបលោកនោះ៕
អត្ថបទ៖ សុខមាន