បាល់ទាត់៖ អតីតខ្សែបម្រើក្រុមជំរើសជាតិប្រេស៊ីល Willian ខិតជិតត្រលប់មកកាន់ក្របខណ្ឌ English Premier League វិញហើយដោយនឹងមកចូលរួមជាមួយក្លិបឡើងថ្មី Fulham។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយក្លិបប្រេស៊ីល Corinthians បន្ទាប់ពីទទួលការគំរាមកំហែងដល់អាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ។
Willian ត្រូវបានគេដឹងថា ឈានដល់កិច្ចព្រមព្រៀងហើយជាមួយ Fulham រង់ចាំតែការពិនិត្យសុខភាព តែមិនមានការបែកធ្លាយទំហំនៃកិច្ចសន្យានោះឡើយ។ Willian ធ្លាប់ឈ្នះពានចំនួនប្រាំក្នុងរយៈពេល ៧ឆ្នាំនៅអង់គ្លេសរួមមាន English Premier League ពីរលើកជាមួយ Chelsea មុនពេលផ្លាស់មកកាន់កាំភ្លើងធំ Arsenal នៅឆ្នាំ២០២០។ ក្រោយមកកិច្ចសន្យារបស់ Willian ជាមួយ Arsenal ក៏ត្រូវបញ្ចប់មុនកំណត់ ហើយក៏ចាកចេញទៅក្លិបនៅប្រទេសកំណើតប្រេស៊ីល Corinthians៕
អត្ថបទ៖នាង សុភាវុធ