រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីបានសម្លាប់ទាហានអ៊ុយក្រែនរាប់រយនាក់ និងរថក្រោះ និងរថយន្តយោធារាប់សិបគ្រឿង ក្រោយការបណ្ដេញការវាយបកបរាជ័យរបស់អ៊ុយក្រែននៅក្នុងភាគខាងត្បូងប្រទេសនេះ។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា ក្រុមមន្ត្រីជឿថា ប្រតិបត្តិការដែលបានបរាជ័យត្រូវបានកើនឡើងតាមបញ្ជាផ្ទាល់របស់ប្រធានាធិបតីអ៊ុយក្រែន Vlodimir Zelensky។ សកម្មភាពដ៏មានប្រសិទ្ធភាពរបស់កងកម្លាំងរុស្ស៊ីបានកម្ទេចរថក្រោះចំនួន ៤៨គ្រឿង, រថយន្តប្រយុទ្ធចំនួន ៤៦គ្រឿង, រថយន្តពាសដែកចំនួន ៣៧គ្រឿងផ្សេងទៀត, រថយន្តសេរី pickups បំពាក់កាំភ្លើងយន្តធុនធ្ងន់ ៨គ្រឿង និងកងទ័ពអ៊ុយក្រែនជាង ១,២០០នាក់ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះនោះ។ ក្រសួងខាងលើកបន្ថែមថា ទីក្រុង Kiev បានខាតបង់អំឡុងការវាយលុកដ៏ខ្លាំងក្លាដែលមានគោលដៅទៅលើទីក្រុង Nikolaev ទីក្រុង Krivoy Rog និងទីក្រុងផ្សេងៗទៀតនៅប្រទេសអ៊ុយក្រែនភាគខាងត្បូង។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីនេះមានឡើង ក្រោយការអះអាងរបស់ខ្លួនកាលពីថ្ងៃចន្ទថា ការវាយបករបស់អ៊ុយក្រែននៅតំបន់ Kherson បានបរាជ័យយ៉ាងធ្ងន់ធ្ងរ។ នៅពេលនោះក្រសួងនេះបានបញ្ជាក់តួលេខនៃការខាតបង់របស់ទីក្រុង Kiev ដូចជារថក្រោះ ២៦គ្រឿង, រថយន្តប្រយុទ្ធ ២៣គ្រឿង, រថពាសដែក ៩គ្រឿង, យន្តហោះចម្បាំង ២គ្រឿង និងទាហានយ៉ាងហោចណាស់ ៥៦០នាក់៕
អត្ថបទ៖ សុខមាន