ក្រុមហ៊ុនហោះហើរក្រៅប្រទេសថ្មី២ ត្រៀមហោះមកកម្ពុជា ខណៈព្រលានថ្មីសៀមរាប នឹងរួចរាល់ឆ្នាំក្រោយ

2022/08/31 07:31:27 pm        612

ភ្នំពេញ៖ កាលពីថ្ងៃទី៣០សីហាម្សិលមិញ មានគណៈប្រតិភូចំនួន៣ក្រុម បានមកជួបពិភាក្សា និង​សម្រេចការងារជាមួយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល ក្នុងនោះ​មានប្រតិភូហោះហើរក្រៅប្រទេសចំនួន២ក្រុមហ៊ុន ​បានត្រៀមហោះហើរទៅ មកកម្ពុជា ក្នុង​ពេលឆាប់ៗ ចំណែកប្រតិភូមួយទៀត គឺក្រុមហ៊ុនសាងសងអាកាសយានដ្ឋាន​អន្តរជាតិសៀមរាប​អង្គរថ្មី បង្ហាញពីវឌ្ឍនភាពនៃការសាងអាកាសយានដ្ឋាន។

លោក វ៉ាន់ ចន្ទី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស​ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល​បាន​ប្រាប់ថា ក្រុមហ៊ុនដែលមានបំណងហោះហើរមកកម្ពុជា ទំាងពីរក្រុមហ៊ុននេះ រួមមានក្រុមហ៊ុន ហ្វីតដេក ( Fedex ) ដែលជាក្រុមហ៊ុន​បញ្ញើ​របស់​សហរដ្ឋអាមេរិក ​និងជាក្រុមហ៊ុនដ៏ធំ ហើយ​ក្រុម​ហ៊ុននេះ ​មានយន្តហោះដឹកអ្នកដំណើរ ​និងដឹកបញ្ញើដោយខ្លួនឯង ​ចំណែកក្រុមហ៊ុនទី២ គឺ​ក្រុមហ៊ុន​អ៊ែដវីន( Edwin) របស់ Air Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ហើយ​ក្រុមហ៊ុន​ទំាងពី២នេះ ​នឹងបើកការហោះហើរមកកម្ពុជាឆាប់ៗ ព្រោះក្រុមហ៊ុនទំាងនេះបាន​មើល​ឃើញ​កម្ពុជាបានដឹកនាំ​ទប់ស្កាត់​កូវីដបានល្អជាង ​និងជាប្រទេសមានតំបន់ទសេចរណ៍​ប្រវត្តិ​សាស្ត្រច្រើន ​ជាប្រទេសដែលមានប្រជាជនរួសរាយ​ និងជាប្រទេសប្រកបដោយសុខសន្តិភាព។

ចំណែកឯកឧត្តម ជា អូន រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ​បានលើកឡើងថា ទន្ទឹម​នឹងមានក្រុមហ៊ុនហោះហើរ​ ដែលមានបំណងហោះហើរមកកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះ​សម្រាប់​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀមរាម អង្គរថ្មី ក៏បានបញ្ជាក់ពីវឌ្ឍនភាព​នៃការសាងសង់ផងដែរ ​ដែលមកដល់ពេលនេះ សម្រេចបានចន្លោះពី៤០ទៅ៧០% ហើយអាកាស​យានដ្ឋាន​អន្តរជាតិថ្មីមួយនេះ ​នឹងរួចរាល់ទំាងស្រុងនៅពាក់កណ្តាលឆ្នាំ​ ២០២៣ខាងមុខនេះ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាមអង្គរ បានដំណើរការសាងសង់​នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដែលសាងសង់ដោយក្រុមហ៊ុនវិនិយោគដែលមានឈ្មោះថា Angkor International Airport Investment ហើយអាកាសយានដ្ឋាននេះ​មានផ្ទៃដីជាង ៧០០ហិកតា និង​មាន​ផ្ទៃដី​បម្រុងជាង​១ពាន់ហិកតាទៀត ​ដោយ​បច្ចុប្បន្ន​ប្រើប្រាស់​កម្មករជាង ១០០០នាក់ ក្នុងនោះកម្មករប្រមាណ៧០% ជា​ពលករខ្មែរ​ និងបានប្រើប្រាស់គ្រឿងចក្រពី ២០០ទៅ ២៥០គ្រឿង និងគ្រោង​ចំណាយ​ថវិកា​ប្រមាណ ៨០០លានដុល្លារ ​ហើយអ្វីដែលពិសេសនៅពេលអាកាសយានដ្ឋាននេះ កសាងរួចរាល់​ដាក់ឱ្យដំណើរការ ​គឺអាច​ទទួល​បានគ្រប់ប្រភេទ​យន្តហោះធំៗ​ជុំវិញពិភពលោកបានទំាងអស់៕អត្ថបទ៖ គង់ រ៉េន


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm