ភ្នំពេញ​រឹត​បន្តឹង​ការអនុវត្ត​វិធានការ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​នា​ថ្ងៃ​ចូល​ឆ្នាំថ្មី​

2021/04/27 09:59:58 am        27

ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានចេញ​សេចក្ដីណែនាំ ស្ដីពី ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ និង វិធានការ​បង្ការ ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងឱកាស​ឈប់សម្រាក នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង​ចៀសវាង​ការ​ធ្វើដំណើរ​ចេញ​ក្រៅ​លំនៅឋាន ឬ ទី​សំណាក់​ដែល​មិនចាំបាច់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នា​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ បានចេញ​សេចក្ដីណែនាំ​លេខ ០០៦/២១ ស​ណន ដោយបាន​ធ្វើការ​ណែនាំ​៩​ចំណុច​សំខាន់ៗ ក្នុងឱកាស​ឈប់សម្រាក នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំឆ្លូវត្រី​ស័ក ព.​ស​.២៥៦៥ គ​.​ស .២០២១ ខាងមុខនេះ និង​ស្រប​ពេលដែល "​ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ២០២១” ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ​នោះ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ យុវជន​-​យុវនារី កម្មករ​-​កម្មការិនី និង​សាធារណជន​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ និង​វិធាន​ការបង្ការ ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​​​សេចក្ដីណែនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​មានដូចជា ១. ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ភ្លើងទៀន ធូប ភ្លើងចង្ក្រាន ការប្រើប្រាស់​ប្រេងឥន្ធនៈ ឧស្ម័ន ហ្គាស៍ និង​ចរន្តអគ្គិសនី ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ និង​ដើម្បី​បញ្ចៀស​ការ​បាត់​បង់ទ្រព្យ​សម្បត្តិ និង​អាយុជីវិត​ប្រជាពលរដ្ឋ​ទូទៅ​។ ២.​ហាម​ដាច់ខាត​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ការ​លេង​បាញ់​ទឹក ជះ​ទឹក គប់​ស្បោង​ទឹក ប៉ាត​ម្សៅ លាប​ធ្យូង វាយ​ដោយ​រំពាត់ ឬ​ឧបករណ៍​ផ្សេងៗ អុជ​ផាវ និង​គ្រឿងផ្ទុះ​ផ្សេងៗ ដែល​ជា​សកម្ម​ភាពខុស​ច្បាប់ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​សង្គមជាតិ​។

៣. ចៀសវាង​ការធ្វើដំណើរ​ចេញ​ក្រៅ​លំនៅឋាន ឬ ទី​សំណាក់​ដែល​មិនចាំបាច់ និង​ចៀសវាង​ការធ្វើ ដំណើរ​កម្សាន្ត ឬ ធ្វើដំណើរ​ទៅកាន់​ខេត្ត​ផ្សេងៗ ដែល​អាចជា​ហានិភ័យ​ខ្ពស់​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ទៅ​បុគ្គល​ដទៃ គ្រួសារ​ផ្សេងទៀត និង​ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ ព្រោះថា រាជធានី​ភ្នំពេញ ត្រូវបាន​ក្រសួងសុខាភិបាល កំណត់ថា​ជាទី​តាំង​ភូមិសាស្ត្រ​ក្នុងចំណោម ៥ រាជធានី​-​ខេត្ត មានការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១​។ ៤. ផ្អាក​ការរៀបចំ​សង្ក្រាន្ត "​វត្តភ្នំ​” និង​ការរៀបចំ​សង្ក្រាន្ត​តាម​បណ្តា​ខណ្ឌ​ទាំង ១៤ ក្នុងឱកាស​នៃ​ពិធី បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ឆ្នាំឆ្លូវ ត្រី​ស័ក ព .​ស​.២៥៦៤ គ​.​ស​.២០២១ នាពេល​ខាងមុខនេះ ។

៥. ហាម​ដាច់ខាត​ការ​ប្រមូលផ្តុំ​រៀបចំ​កម្មវិធី​កម្សាន្ត​បែប​ប្រពៃណី កម្មវិធី​រាំច្រៀង ពិធីជប់លៀង និង​ការជួបជុំ​គ្រប់​ប្រភេទ ដែលមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ចូលរួម​ច្រើន លើកលែងតែ​ការជួបជុំ​ក្នុង ចំណោម​សមាជិក​គ្រួសារ​ដែល​រស់​នៅក្នុង​លំនៅឋាន ឬ ទី​សំណាក់​ជាមួយគ្នា​។

៦. គ្រប់​វត្ត​អារាម ទីកន្លែង​សក្ការៈបូជា រមណីយដ្ឋាន ភោជនីយដ្ឋាន អាហា​រដ្ឋា​ន អាជីវ​កម្មដ្ឋាន និង ទីតាំង​សប្បាយភាព​នានា ត្រូវ​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច ក្នុងនោះ​គណៈ​គ្រប់គ្រង ឬ​ម្ចាស់​ទីតាំង ត្រូវ​ចាត់ចែង​អនុវត្ត​ដូចជា ចាត់​ឱ្យមាន​អ្នក​វាស់​កម្តៅ បាញ់​អាល់កុល ជែ​ល ចែក​ម៉ាស និង​ចូលរួម​អនុវត្ត​ការ​ស្កេ​ន QR Code ទប់ស្កាត់​កូ​វីដ ឬ​Stop Covid អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ រៀបចំ​ទីតាំង ឱ្យមាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់ ចៀសវាង​ទីតាំង​បិទ​ជិត និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក និង​កំណត់​ចំនួន​មនុស្ស​ចេញ​-​ចូល​ជា​អតិបរមា សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង ចៀសវាង​ដាច់ខាត​ការ ប្រជ្រៀត​គ្នា ឬ ប្រមូលផ្តុំ​មនុស្ស​ច្រើន ខុសពី​វិធាន​សុខាភិបាល​។ ៧.​ចំពោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ មិនត្រូវ​ដំឡើងថ្លៃ សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ឡើយ និង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល សំដៅ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​អ្នកបើកបរ​-​បុគ្គលិក និង​អ្នកដំណើរ​ទាំងឡាយ ដែល​ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ខ្លួន​។

៨. សូម​លើកទឹកចិត្ត​ចំពោះ​ការ​សម្រាក​ជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​លំនៅឋាន​រៀងៗ​ខ្លួន ហើយ​ប្រសិនបើ​មាន​តម្រូវ​ការចាំបាច់​ខានមិនបាន​ក្នុងការ​ធ្វើដំណើរ​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន សម​ស្របតាម​ពាក្យស្លោក​ដែល​ដាក់ចេញ​ដោយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ “​ថ្ងៃ​នេ​៖ ថ្ងៃស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​” និង​ត្រូវអនុវត្ត​ឱ្យបាន ម៉ឺងម៉ាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលទៅក្នុង​សហគមន៍ ។ ៩- ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ការពារ​ខ្លួន គ្រួសារ និង​សហគមន៍ ស្របតាម​របត់​ថ្មី​គឺ ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣ ការពារ និង ៣​កុំ របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ អត្ថបទ​៖ ឡា​យោ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm