Scott Parker ក្លាយជា​អ្នកចាត់ការ​ទី១ ដែល​ត្រូវ​បណ្តេញចេញ​នៅ Premier League រដូវ​កាល​នេះ​

2022/08/31 10:24:52 pm        63

​បាល់ទាត់៖ ​ក្លិប​​ទើប​ឡើង​ថ្មី AFC Bournemouth បានសំរេច​បណ្តេញ​អ្នកចាត់ការ​លោក Scott Parker ចេញពី​តំណែង​ហើយ​ក្រោយ​ដឹកនាំ​រដូវ​កាល​ថ្មី​នេះ​ទើបបាន ៤ប្រកួត​។ ​បុរស​វ័យ ៤១ឆ្នាំ​រូបនេះ​បាន​និយាយថា លោក​មិនមាន​ការភ្ញាក់ផ្អើល​ឡើយ​ចំពោះ​ដំណឹង​នេះ ហើយ​លោក​ក៏បាន​ក្លាយជា​អ្នកចាត់ការ​ទី១ រដូវ​កាល​នេះ​ដែល​ត្រូវបាន​បណ្តេញចេញ​។​

​​ការសំរេច​បណ្តេញ​លោក Scott Parker ចេញពី​តំណែង​គឺ​បន្ទាប់ពី Bournemouth បាន​រង​បរាជ័យ ៣ប្រកួត​ផ្ទួនៗ ជាពិសេស​គឺ​បរាជ័យ​ធ្ងន់​ក ៩-០ នៅ​ទឹកដី Liverpool កាលពី​ថ្ងៃ​សៅរ៍​។ ​បរាជ័យ​នៅ​ទឹកដី Anfield គឺជា​បរាជ័យ ៣ប្រកួត​ជាប់​គ្នា​សំរាប់ Bournemouth បើទោះជា​បើកឆាក​ប្រកួត​ដំបូង​ជាមួយនឹង​ជ័យជំនះ​ក្តី​។ ​បន្ទាប់ពី​ឈ្នះ Aston Villa ២-០ សប្តាហ៍​ទី១ នោះ Bournemouth បាន​របូត​គ្រាប់​បាល់​ដល់​ទៅ ១៦គ្រាប់ ៣​ប្រកួត​បន្ទាប់ដោយ​រួមមាន​ចាញ់ Manchester City ៤-០, ចាញ់ Arsenal ៣-០ និង​ចាញ់ Liverpool ៩-០​។

​​រំលឹកថា ​លោក Scott Parkers បាន​ចាក​ចេញពី Fulham កាលពី​ឆ្នាំ២០២១ មក​ដឹកនាំ Bournemouth និង​បាន​ដឹកនាំ​ក្រុម​ឡើងមក​កាន់​ក្របខណ្ឌ​កំពូល English Premier League ក្នុងនាម​ជា​ក្រុម​ជើងឯក​រង​នៅ​ក្របខណ្ឌ​ទី២ League Championship​។​ ​Bournemouth ត្រូវ​បើកទ្វា​ផ្ទះ​ទទួល Wolverhampton យប់​នេះ​សប្តាហ៍​ទី៥ ហើយ​ក្រុម​នឹង​ស្ថិត​ក្រោម​ការដឹកនាំ​បណ្តោះអាសន្ន​ដោយ Gary O’Neil៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm