ពិភពលោក​គោរព​វិញ្ញាណក្ខន្ធ​អតីត​មេដឹកនាំ​សហភាពសូវៀត Gorbachev តែ​មាន​សោកស្ដាយ​តិចតួច​នៅ​រុស្ស៊ី​

2022/09/01 05:26:32 pm        468

​រុស្ស៊ី៖ ការ​គោរព​វិញ្ញាណក្ខន្ធ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក​ចំពោះ​លោក Mikhail Gorbachev មេដឹកនាំ​ចុងក្រោយ​នៃ​អតីត​សហភាពសូវៀតដែល​បាន​ទទួល​មរណភាព​ក្នុង​វ័យ​ ៩១​ឆ្នាំ​។ ​ក្នុង​ពេល​កាន់អំណាច​របស់​លោក Gorbachev បាន​មើល​ឃើញ​កំណែទម្រង់​ប្លុក​កុំ​ម្មុយ​នី​ស​មួយ​នេះ ដែល​បាន​ឈាន​ដល់​ការ​ដួល​រលំ​ជញ្ជាំង​ប៊ែ​រ​ឡាំង ការ​បញ្ចប់​សង្គ្រាមត្រជាក់ និង​ការ​ដួល​រលំ​សហភាព​សូវៀត​។

​ភាព​ចលាចល និង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​កើតឡើង​តាម​ក្រោយ អាច​បកស្រាយ​ពី​មូលហេតុ​ដែល​ការ​លើក​សរសើរ​របស់​លោក​ខាង​លិច​ចំពោះ​លោក Gorbachev មិន​ត្រូវ​បាន​ចែក​រំលែក​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​ដែល​ជា​ប្រទេស​កំណើត​របស់​លោក​។ លោក​ប្រធានាធិបតី Vladimir Putin បាន​ផ្ញើ​លិខិត​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក Mikhail Gorbachev ខណៈ​វិមាន​ក្រឹម​ឡាំង​បាន​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​មរណភាព​នៃ​មេដឹកនាំ​ចុងក្រោយ​របស់​អតីត​សហភាពសូវៀត។ ប៉ុន្តែ​មិនបាន​និយាយ​ទេ​ថា តើ​លោក Gorbachev នឹង​ទទួល​បាន​ពិធីបុណ្យ​ផ្លូវរដ្ឋ ឬ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លា​ចុងក្រោយ​ ដោយ​អ្នក​ស្នង​តំណែង​ដែល​បាន​លុប​ចោល​កេរដំណែល​របស់​លោក​។

លោក Vladimir Putin និយាយថា លោក Mikhail Gorbachev មេដឹកនាំ​ចុងក្រោយ​របស់​សហភាពសូវៀតដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​អង្គារ បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​លើ​ទិសដៅ​នៃ​ប្រវត្តិសាស្ត្រ​។ ​ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​របស់​លោក Putin បាន​និយាយ​ថា លោក Gorbachev មាន​កំហុស​ដែល​ជឿជាក់​លើ​ការ​ស្រឡាញ់​រាប់អាន​ពី​លោក​ខាងលិច​។ ​សូម​រម្លឹក​ថា លោក Gorbachev បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ១៩៨៥ មុន​សហភាពសូវៀត​ដួល​រលំ​នៅ​ឆ្នាំ១៩៩១៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm