សហភាពអឺរ៉ុប៖ កាលពីថ្ងៃពុធបណ្ដារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានផ្អាកកិច្ចព្រមព្រៀងជួយសម្របសម្រួលទិដ្ឋាការឆ្លងដែនជាមួយទីក្រុង Moscow ដែលបង្កការលំបាកដល់ពលរដ្ឋរុស្ស៊ីក្នុងការទទួលបានទិដ្ឋាការធ្វើដំណើរចូលទៅប្លុកមួយនេះ។

ទោះយ៉ាងណាក៏ដោយប្លុកនេះបានខ្វែងគំនិតគ្នាពីការព្រមព្រៀង ចំពោះបម្រាមទិដ្ឋាការធ្វើដំណើរទូលំទូលាយរបស់សហភាពអឺរ៉ុប ដែលត្រូវបានទាមទារដោយចក្រភពអង់គ្លេស និងរដ្ឋមួយចំនួនផ្សេងទៀត។ សហភាពអឺរ៉ុបក៏ត្រូវបានខ្វែងគំនិតគ្នាផងដែរចំពោះការព្រមព្រៀងលើបញ្ហានេះ ស្ដីពីការហាមប្រាមធ្វើដំណើរចូលទាំងស្រុង ហើយក៏បានបន្សល់ទុកនូវភាពមិនច្បាស់លាស់ ជាអ្វីដែលចំណាត់ការជាឯកតោភាគីរបស់ប្រទេសអេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ និងហ្វាំងឡង់ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី អាចរឹតត្បិតការចូលក្នុងប្រទេសរបស់ពួកគេចំពោះភ្ញៀវទេសចររុស្ស៊ី។
ប្រទេសទាំង៥ នេះបានស្វាគមន៍ការផ្អាកកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការឆ្លងដែនរបស់រុស្ស៊ីថា ជាជំហានមួយក្នុងគោលដៅដ៏ត្រឹមត្រូវ ប៉ុន្តែមានប្រទេសចំនួន៤ ក្នុងចំណោមនោះបានបញ្ជាក់ថា នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ ដើម្បីកំណត់ច្បាស់លាស់ពីចំនួនទិដ្ឋាការដែលបានចេញ និងការធ្វើដំណើររបស់ជនជាតិរុស្ស៊ីទៅកាន់ប្លុកនេះ ចាប់តាំងពីការវាយលុករបស់ទីក្រុង Moscow ចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕
អត្ថបទ៖ សុខមាន