Haaland ធ្វើបាន Hat-Trick ពីរ​ប្រកួត​ជាប់​គ្នា ​ខណៈ Manchester City បំបាក់​ក្រុម​ឡើង​ថ្មី Nottingham Forest

2022/09/01 06:22:42 pm        246

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland មិន​បង្អង់​ដៃ​ក្នុង​ការរក​គ្រាប់​បាល់​ក្នុង​អាជីព​ដំបូង​របស់ខ្លួន​នៅ​ក្របខណ្ឌ​កំពូល English Premier League ឡើយ បន្ទាប់ពី​រកបាន​បី​គ្រាប់​ម្នាក់ឯង​ពីរ​ប្រកួត​ជាប់​គ្នា​ស្របពេល Manchester City បំបាក់​ក្រុម​ទិញ​កីឡាករ​ច្រើន Nottingham Forest ៦-០​។

​​កាលពី​ថ្ងៃ​សៅរ៍​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ក៏​រកបាន​បី​គ្រាប់​ដែរ​ត្រឹម​ចន្លោះពេល ១៩នាទី​ប៉ុណ្ណោះ​នៅពេល Manchester City វាយបក​ពីក្រោយ ២គ្រាប់​យកឈ្នះ Bournemouth ៤-២​។ ​យប់មិញ​ម្តងទៀត​អតីត​ខ្សែប្រយុទ្ធ Dortmund រូបនេះ​រកបាន​បី​គ្រាប់​ទៀត​ក្នុង​ចន្លោះពេល ២៦ រវាង​គ្រាប់​ទី១ ដល់​គ្រាប់​ទី៣ របស់ខ្លួន​ពោលគឺ​គ្រាប់​ទី១ នៅ​នាទី​ទី១២, គ្រាប់ទី២ នៅ​នាទី​ទី ២៣ និង​ទី​បី​នាទី​ទី៣៨ ខណៈ​វគ្គ​ទី២ Manchester City បន្ថែម​បី​គ្រាប់​ទៀត​ដោយ Joao Cancelo និង Julian Alvarez ពីរ​គ្រាប់​ម្នាក់ឯង​។ ​​សរុប​ត្រឹម ៥ប្រកួត​រដូវ​កាល​នេះ Erling Haaland រកបាន​សរុប ៩គ្រាប់​ហើយ​។ បី​ពិន្ទុ​បន្ថែម​នេះក្រុម​របស់លោក Pep Guardiola បន្ត​ឈរ​លេខ២ ក្នុង​តារាង​មាន ១៣ពិន្ទុ​ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ២ពិន្ទុ​។

​​Arsenal បន្ត​ស្ថិតិ​ឥតខ្ចោះ​របស់ខ្លួន​រដូវ​កាល​នេះ​ក្រោយ​ឈ្នះ ៥ប្រកួត​ជាប់​គ្នាបន្ទាប់ពី​ជ័យជំនះ ២-១ លើ Aston Villa យប់មិញ​។ ​​Gabriel Jesus រកបាន​គ្រាប់​ទី៣ របស់ខ្លួន​រដូវ​កាល​នេះ​តែ​ក្រុម​ភ្ញៀវ Aston Villa តាម​ស្មើ​វិញ​នៅ​នាទី​ទី៧៤ ដោយ Douglas Luiz​។ ​​Gabriel Martinelli គឺជា​អ្នកសំរេច​គ្រាប់​ជ័យជំនះ​ឱ្យ Arsenal នៅ​នាទី​ទី៧៧ ធ្វើឱ្យ​ក្រុម​របស់លោក Mikel Arteta បន្តកាន់កាប់​កំពូល​តារាង​មាន ១៥ពិន្ទុ​ពេញ​។ ​លទ្ធផល​គូ​ផ្សេងទៀត​មាន Liverpool យកឈ្នះ Newcastle ២-១, West Ham ១-១ Tottenham Hotspur និង Bournemouth ០-០ Wolverhampton៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        129
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        142
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm