កុមារី​ម្នាក់​ស្លាប់​ក្នុង​តំបន់​កាតា​ឡូ​នី​របស់​អេ​ស្ប៉ា​ញ ក្រោយ​ដុំ​ទឹកកក​ដ៏​ធំ​ធ្លាក់​ចំ​

2022/09/01 07:08:14 pm        751

​អេ​ស្ប៉ា​ញ៖ កុមារី​អាយុ​ ២០​ខែ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​តំបន់​កាតា​ឡូ​នី បន្ទាប់ពី​ត្រូវ​បាន​ប៉ះទង្គិច​ដោយ​ដុំ​ទឹកកក​ដ៏​ធំ ខណៈ​មាន​ព្យុះ​ខ្លាំង​បោកបក់​ទូទាំង​ផ្នែក​នានា​នៃ​តំបន់​ភាគ​ពាយព្យ​របស់​ប្រទេស​អេ​ស្ប៉ា​ញ បង្ក​ឲ្យ​មាន​ភ្លៀង​ខ្លាំង​ធ្លាក់​ដុំទឹក​កក​ធំ​ៗ​ដែល​គេ​មិន​ធា្លប់​ឃើញ​ក្នុង​ពេល ​២​ទសវត្សរ៍ និង​បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស​។

​ក្មេង​ស្រី​ដែល​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឈ្មោះ​ត្រូវ​បាន​ដុំ​ទឹកកក​ធ្លាក់​ចំ អំឡុង​មាន​ព្យុះ​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង La Bisbal d’Empordà ក្នុង​ខេត្ត Girona។ ​ក្មេង​ស្រី​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង​នេះ ប៉ុន្តែ​បាន​ស្លាប់​ដោយសារ​របួស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។ ​អភិបាលក្រុង​លោកស្រី Carme Vall បាន​ប្រាប់​ទូរទស្សន៍​ជាតិ RTVE របស់​អេ​ស្ប៉ា​ញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា យើង​បាន​ជួប​ករណី​គួរ​ឲ្យ​រន្ធត់​នៃ​ក្មេង​ស្រី​តូច​ម្នាក់​ដែល​បាន​ស្លាប់ ​ដោយសារ​ដុំ​ទឹកកក​ធ្លាក់​ចំ។

​អភិបាលក្រុង​រូប​នេះ​បាន​ប្រាប់​វិទ្យុ RAC 1 ​របស់​តំបន់​កាតា​ឡាន់ថា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដោយមាន​ដុំ​ទឹកកក​ទំហំ​ ១១​សង់ទីម៉ែត្រ​ជាច្រើន​បាន​ធ្លាក់​។ ​ការ​ធ្លាក់​ប្រហែល ​១០​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ជា​ពេល​វេលា​ ១០​នាទី​នៃ​ភាព​រន្ធត់​។ ការិយាល័យ​មន្ទីរ​ឧតុនិយម​កាតា​ឡាន់ MeteoCat បាន​និយាយ​ថា ដុំ​ទឹកកក​មាន​វិជ្ជមាត្រ ១០​សង់ទីម៉ែត្រ​មួយ​ដុំ​ត្រូវ​បាន​ប្រទះឃើញ​នៅ​ក្នុង​ទីក្រុង​នេះ ​ជាទី​ដែល​ក្មេង​ស្រី​រងគ្រោះ​បាន​ស្លាប់ ដែល​ធ្វើ​ឲ្យ​ការ​ធ្លាក់​ដុំ​ទឹកកក​កាលពី​ថ្ងៃ​អង្គារ ក្លាយ​ជា​ដុំ​ទឹកកក​ធំ​បំផុត​ក្នុង​តំបន់​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ ​មក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm