នាយឧត្តមសេនីយ៍ នេត សាវឿន ក្រើនរំលឹកដល់មន្រ្តីត្រូវយកចិត្តទុកដាក់បន្ថែមទៀត ទាក់ទងនិងសន្តិសុខជាតិ

2022/09/01 07:31:19 pm        566

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹក​ដល់ថ្នាក់ដឹកនំា​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ត្រូវយកចិត្តទុកដាក់បង្កើនការក្ដាប់ និង​វិភាគវាយតម្លៃ​នូវ​សភាពការណ៍​ និង​ព័ត៌មាននានា ពាក់ព័ន្ធសន្ដិសុខ ​និងសណ្ដាប់ធ្នាប់សង្គម ជា​ពិសេសសកម្មភាព​ភេរវកម្ម ​ឧក្រិដ្ឋកម្ម និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត ដើម្បីចាត់វិធាន​ការ​បង្ការ ទប់ស្កាត់ ​និងបង្ក្រាបឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីឯកឧត្ដម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការនគរបាលជាតិ អញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ ​អគ្គស្នងការរងនគរបាលជាតិ ចំនួន​៥រូប និងប្រធាននាយកដ្ឋាន ​ចំនួន២រូប ​នារសៀលថ្ងៃទី៣១ ​ខែសីហា ឆ្នាំ២០២២នេះ ឧត្តម​សេនីយ៍ឯក ឆាយ គឹមឃឿន ​អគ្គស្នងការរងនគរបាលជាតិ ​បានបញ្ជាក់ឲ្យដឹងថា បន្ថែម​ពី​លើការណែនាំនេះ ​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ក៏បានជំរុញឲ្យមានការអនុវត្តគោលនយោបាយ «ភូមិ ឃុំមានសុវត្ថិភាព» ​ឲ្យបានសកម្ម​ផុលផុស និងត្រូវយកចិត្តទុក​ដាក់​គ្រប់គ្រង​ឲ្យបាន​ហ្មត់ចត់​នូវ​មុខសញ្ញាគ្រប់ប្រភេទនៅតាមសហគមន៍ ភូមិ-ឃុំ ​ដោយប្រើប្រាស់នូវគ្រប់វិធានការ ដើម្បីបំបាត់​ប្រសិទ្ធភាព​ជាមុន មិនទុកឲ្យមុខ​សញ្ញាមាន​ឱកាសធ្វើសកម្មភាពបង្កអសន្ដិសុខ ឬគ្រោះថ្នាក់​ដល់​អាយុជីវិត និងបង្កមហន្ដរាយដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។

សូមជម្រាបថា នាយនគរបាលជាន់ខ្ពស់ត្រូវបានតែងតាំង និងផ្លាស់ប្ដូរតួនាទីនោះរួមមាន៖ ទី១៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ពីប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ទៅ​ជាអគ្គស្នងការរងនគរបាលជាតិ, ទី២៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ ពីប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅជាអគ្គស្នងការរងនគរបាលជាតិ

,ទី៣៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ពីស្នងការនគរបាលខេត្តក្រចេះ ទៅជាអគ្គស្នងការរងនគរបាលជាតិ, ទី៤៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ពីស្នងការនគរបាលខេត្តស្វាយរៀង ទៅជាអគ្គស្នងការរងនគរបាលជាតិ, ទី៥៖ លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា ពីអនុប្រធាននាយកដ្ឋានបុគ្គលិក ទៅជាអគ្គស្នងការរងនគរបាលជាតិ , ទី៦៖ លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ពីស្នងការរងនគរបាលរាជធានីភ្នំពេញ ទៅជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង​ការពារអនីតិជននិង ទី៧៖ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ពីអនុប្រធាននាយកដ្ឋាន​កណ្ដាល​នគរបាលសន្ដិសុខ ទៅជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕

អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm