ក្រសួងសេដ្ឋកិច្ច ធ្វើវិសោធន៍កម្មច្បាប់ស្តីពីលទ្ធកម្មសាធារណៈ

2022/09/01 08:06:16 pm        585

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើវិសោធន៍កម្មច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ដើម្បីធានា​ឱ្យដំណើរការលទ្ធកម្មសាធារណៈ ​សម្រាប់ការទិញ ​ការសាងសង់ ​ការជួសជុល ​ការជួលសេវាកម្ម និងសេវាទីប្រឹក្សា​ឱ្យកាន់តែមានសុក្រឹតភាព ​និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ធានាដល់​ដំណើរការលទ្ធកម្មសាធារណៈ​ ស្របតាមឧត្តមានុវត្តអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ លើកឡើងក្នុង​ពិធីបិទ​សិក្ខាសាលាពិគ្រោះយោបល់ដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ នេះថា ចំពោះការពិគ្រោះយោបល់​ លើការធ្វើវិសោធនកម្មច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ​ ពិតជាមានភាពចាំបាច់ សម្រាប់ឱ្យក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បន្ត​រៀបចំ​កែលម្អបន្ថែម លើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ​ឱ្យកាន់តែមានសុក្រឹតភាព និង​លក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យដំណើរការលទ្ធកម្មសាធារណៈ ​សម្រាប់ការទិញ ការ​សាងសង់ ការជួសជុល ​ការជួលសេវាកម្ម ​និងសេវាទីប្រឹក្សា​ ឱ្យប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យ​ភាព ភាពយុត្តិធម៌ ប្រសិទ្ធភាព ចីរភាព ​គុណភាព សមភាព ការសន្សំសំចៃ និង​ទាន់ពេលវេលា ស្របតាមឧត្តមានុវត្តអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គនាយកដ្ឋាន​លទ្ធកម្មសាធារណៈ ​លើកឡើងថា ​រាជរដ្ឋាភិបាល​ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​កំពុងរៀបចំ​សេចក្តីព្រាងវិសោធនកម្មច្បាប់​ ស្តីពីលទ្ធកម្មសាធារណៈនេះឱ្យបានជោគជ័យ ដោយ​សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ​នឹងជម្រុញរៀបចំឲ្យចប់ក្នុងកម្រិតថ្នាក់ដឹកនាំ ត្រឹម​ដំណាច់​ឆ្នាំ២០២២នេះ ​និងបញ្ជូន​ទៅទីស្តីការគណៈរដ្ឋមន្ត្រី​ នៅក្នុងខែ ​មករា​ ឆ្នាំ ២០២៣ ​ដើម្បីពិនិត្យ និង​អនុម័ត មុននឹងបញ្ជូនបន្តទៅរដ្ឋសភា និងព្រឹទ្ធសភា។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ​ជាអង្គភាពនៃការគ្រប់គ្រង ធានាដល់​ដំណើរ​លទ្ធកម្ម​សាធារណៈរបស់រដ្ឋ ​ដូចជាការទិញទំនិញ, ​ការសាងសង់, ជួសជុល, ​ការទទួលម៉ៅការ, ការ​ផ្គត់ផ្គង, សេវាទីប្រឹក្សា, ​ផ្នែកសេវាកម្ម, ​ការដាក់ដេញថ្លៃ និងការការគ្រប់គ្រង កិច្ច​សន្យាការងារលទ្ធកម្មសាធារណៈជាដើម៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm