ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គណនាប្រាក់ឈ្មួលសម្រាប់ឆ្នាំ២០២៣​ ចំនួនជាង ១៩៧ដុល្លារ

2022/09/01 08:18:34 pm        481

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​បានគណនា រកឃើញតួលេខប្រាក់ឈ្នួល​អប្បបរមា​សម្រាប់ឆ្នាំ២០២៣គឺចំនួន ១៩៧,៨៦ ដុល្លារអាម៉េរិក​ ខណៈភាគីសហជីពបានស្នើ ២១៣ដុល្លារ និង​ភាគីនិយោជកដាក់ស្នើ ១៩៦ដុល្លារ ។

ឯកឧត្តម ហេង សួរ សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងជារដ្ឋលេខាធិការ​ក្រសួង​ការ​ងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយបញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា​លើកទី៣នេះ ​បានមានប្រសាសន៍​ប្រាប់ក្រុមអ្នកសារព័ត៌មានថា​ ងភាគីនិយោជក ​និងនិយោជិត បាន​បន្តពន្យល់ ​និងការពារគោលជំហររបស់ខ្លួន​ទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និង​ភាពចាស់ទុំ។

នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ​ភាគីរាជរដ្ឋាភិបាល ​បានបន្ត ​សម្របសម្រួល និងផ្តល់នូវការពន្យល់​បន្ថែម​លើចំណុចនានា ​តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាង​និយោជកផងដែរ។

តាមលក្ខណបច្ចេកទេស​ និងបម្រែបម្រួលទិន្នន័យ​នៃលក្ខណវិនិច្ឆ័យទាំង ៧ ដែលជាមូលដ្ឋាន​កំណត់​ប្រាក់ឈ្នួលអប្បបរមា​ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន​គណនា​ឃើញថា​តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣គឺ ​១៩៧,៨៦ដុល្លារអាម៉េរិក។

លោក អាត់ ធន់ ភាគីសហជីព ​និងតំណាងឲ្យកម្មករនិយោជិត​ បានរំពឹងទុកថា ​ភាគីនិយោជក នឹង​អាចដំឡើង​ក្នុងកម្រិតមួយដែលអាចទទួលយកបាន ​បន្ថែមពីលើតួលេខលើកនេះចំនួន ​១៩៦ដុល្លារ ក្នុង​កិច្ចប្រជុំនាលើកក្រោយទៀត ​ព្រោះការទាមទារដំឡើងប្រាក់ឈ្នួល​ទាំងនេះ គឺ​ដើម្បី​ជួយ​ដល់កម្មករនិយោជិតតែប៉ុណ្ណោះ។

អង្គប្រជុំកាល​ពី​រសៀល​ថ្ងៃពុធ ​បាន​ឯកភាពគ្នាកំណត់​កិច្ចពិភាក្សាជាលក្ខណត្រីភាគីបន្តទៀត ថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០២២ និងប្រជុំបញ្ចប់នៅថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២២។

សូមបញ្ជាក់ថា​ សម្រាប់ប្រាក់ឈ្នួលអប្បបរមាណកម្មករនិយោជិកក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង​និងផលិតផលិតផលធ្វើដំណើរ​ និងកាបូប ​សម្រាប់ឆ្នាំ២០២២​ ទទួល​បាន ១៩៤​ដុល្លារអាម៉េរិក ក្នុង១ខែ ​ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕ អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm