មនុស្ស​ ១,១៦២​នាក់​ស្លាប់ និង​រាប់លាន​នាក់​ជម្លៀស​ខ្លួន​ចេញពីទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន

2022/09/01 09:34:28 pm        632

ប៉ាគីស្ថាន៖ យោងតាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​ អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថានបាន​កើន​ឡើងដល់ ១,១៦២​នាក់ ​និង​រងរបួស ​៣,៥៥៤​នាក់ ខណៈ​មនុស្ស​រាប់លាន​នាក់​ផ្សេងទៀត​ជម្លៀស​ខ្លួន​។ អគារ​មន្ទី​ពេទ្យ​ជិត ៩០០​កន្លែងបាន​ខូចខាត ឬ​បំផ្លាញ បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​គ្មាន​លទ្ធភាព​ទទួលបាន​សេវា​ថែទាំ​សុខភាព និង​ការព្យាបាល​។

​អ្នកនាំពាក្យ​របស់​អគ្គ​លេខាធិការ​សហប្រជាជាតិ​លោក Stéphane Dujarric បាន​និយាយថា ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​កំពុងផ្តល់​តង់ និង​សម្ភារៈ​ជំនួយ​បន្ទាន់​ផ្សេងទៀត​ពី​ស្តុក​ដែលមាន​ស្រាប់​នៅ​ក្រុង Quetta និង Peshawar។​ សំភារៈ​ទាំងនេះ​នឹងត្រូវ​ប្រគល់​ទៅឱ្យ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ ដើម្បី​ជួយ​ដល់​ប្រតិបត្តិ​ការសង្គ្រោះ​របស់​ពួកគេ​នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​។ បុគ្គលិក​របស់​អង្គការ UNHCR ក៏បានផ្តល់​ជំនួយ​ដល់​ជនភៀសខ្លួន​នៅតាម​ភូមិក៏ដូចជា​សហគមន៍ ដោយមាន​សម្ភារៈ​ជំនួយ​បន្ទាន់រួមមាន​តង់ ផលិតផល​អនាម័យ ចង្ក្រាន​ចម្អិន​អាហារ ភួយ អំពូល​ពន្លឺព្រះអាទិត្យ និង​កម្រាល​សម្រាប់​ដេក​។

ជាមួយគ្នានេះ បុគ្គលិក​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា​ ការគំរាមកំហែង​ផ្នែក​សុខភាព​សាធារណៈ​សំខាន់ៗ​កំពុង​ប្រឈម​ ចំពោះ​ប្រជាជន​ដែល​រង​ផលប៉ះពាល់​រួមទាំង​ហានិភ័យ​នៃ​ជំងឺ ​ដូចជា​ជំងឺគ្រុនចាញ់​ និង​ជំងឺគ្រុនឈាម​។​ ​យោងតាម​អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិបាន​ឲ្យ​ដឹងថា អង្គការ​សុខភាព​ពិភពលោក ​(WHO) កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល​ជាតិ ក្នុងការ​បង្កើន​ការតាមដាន​ចំពោះ​ជំងឺ​រាគរូស ជំងឺ​អាសន្នរោគ និង​ជំងឺឆ្លង​ផ្សេងៗ ហើយក៏​កំពុងផ្តល់​ឱសថ និង​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​សម្រាប់​សុខភាព៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm