ក្រសួង​វប្បធម៌ ស្នើ​ម្ចាស់​កម្មវិធី​ដែល​ពាក់ព័ន្ធ​វប្បធម៌ ត្រូវ​សុំ​ការគាំទ្រ​ពី​ក្រសួង​ពិនិត្យ​ជៀសវាង​កំហុស​

2022/09/02 12:59:26 am        517

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី នៅ​ថ្ងៃទី០១​ ខែកញ្ញា​នេះ បាន​កោះហៅ​ម្ចាស់​ផលិតកម្ម​មហាហង្ស ដែល​ទទួលខុសត្រូវ​លើ​ការរៀបចំ កម្មវិធី MISS GRAND CAMBODIA មក​ធ្វើការ​ស្ដីបន្ទោស​ណែនាំ ចំពោះ​ការផ្សព្វផ្សាយ​រូបភាព​ល្បែង និង​ភាព​សិច​ស៊ី​ហួសហេតុ​ក្នុង​កម្មវិធី​របស់ខ្លួន​។

ក្រសួង​បានបញ្ជាក់​ឱ្យ អ្នករៀបចំ​កម្មវិធី​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​វប្បធម៌ ត្រូវ​ស្នើសុំ​ការ​គាំទ្រ ពី​ក្រសួង​ធ្វើការ​ពិនិត្យ​ដើម្បី​ចៀស​កំហុសឆ្គង​។​ ​រូបភាព​ល្បែងស៊ីសង ក៏ដូចជា​រូបភាព​សិច​ស៊ី​នៅក្នុង​កម្មវិធី MISS GRAND CAMBODIA មួយរយៈ​មុន បង្ក​ឱ្យ​ការរិះគន់​ពី​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។

ករណីនេះ ក៏ត្រូវ​បាន​សម្ដេច នាយករដ្ឋមន្ត្រី​លើកឡើង​ផងដែរ​កាលពី​ថ្ងៃ​ម្សិលមិញ អំពី​ការមិន​ពេញចិត្ត​របស់​មហាជន​។ បញ្ហា​នេះ ក្រសួង​ពាក់ព័ន្ធ រួមមាន​ក្រសួង​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី បាន​ហៅ​ភាគី​ម្ចាស់​ផលិតកម្ម​មហាហង្ស ជា​អ្នករៀបចំ​ការប្រកួត MISS GRAND CAMBODIA មក​អប់រំ​ណែនាំ ស្ដីបន្ទោស ដើម្បី​កុំឱ្យ​មាន​បញ្ហា​ខុសឆ្គង​បែបនេះ កើតឡើង​ជាថ្មី​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ទទួលស្គាល់ថា កម្ពុជា មិនមាន​ស្តង់ដារ​ក្នុងការ​កំណត់​ភាព​សិច​ស៊ី​នោះទេ​។ បន្ទាប់ពី​បញ្ចប់​ការអប់រំ​ណែនាំ​នេះ ឯកឧត្តម ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លើក​ឡើងជា​វិធានការ ដែល​តម្រូវឱ្យ​ម្ចាស់​កម្មវិធី​ដែលមាន​ការផ្សព្វផ្សាយ​ពាក់​ព័​ន្ទ​នឹង​វប្ប​ធ៌​ម​ជាតិ ត្រូវតែ​ស្នើសុំ​ការគាំទ្រ​ពី​ក្រសួង​វប្ប​ធ៌​ម ដើម្បី​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ​ភាពត្រឹមត្រូវ​ដោយផ្ទាល់​។​

​ពាក់ព័ន្ធ​នឹង​កំហុសឆ្គង​នេះ ខាង​ភាគី​ក្រុមហ៊ុន ក៏បាន​ទទួលស្គាល់​នូវ​ចន្លោះ​ខ្វះខាត ភាព​ខុសឆ្គង​របស់ខ្លួន​ផងដែរ ខណៈ​ការ​ស្លៀក​សំលៀកបំពាក់​ក្នុង​កម្មវិធី MISS GRAND CAMBODIA នេះ គឺមាន​ការរិះគន់​ជាខ្លាំង​ពី​សាធារណជន​ទូទៅ​...៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm