ស្ថាប័ន​ចំនួន​៣ សហការ​គ្នា​ចែករំលែក​បទពិសោធន៍​ពាក់ព័ន្ធ​ការអនុវត្ត​ច្បាប់ ​ស្តីពី​ការប្រកួតប្រជែង​

2022/09/02 01:18:13 am        510

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​គណៈកម្មាធិការ​ប្រកួត​ប្រជែង​កូរ៉េ (KFTC) និង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់ (GIZ) បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ ស្តីពីការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច និង​ការចែករំលែក​បទពិសោធ​ន៍​ពី​គណៈកម្មាធិការ​ប្រកួតប្រជែង​កូរ៉េ​។​

​​ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មានប៊ី​ធី​វីថា វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ដល់​សិក្ខាកាម ដើម្បី​ស្វែងយល់​អំពី​ច្បាប់​ ស្តីពី​ការប្រកួតប្រជែង ព្រមទាំង​ដើរតួ​ជា​វេទិកា​មួយ​ដែល​ផ្តល់​ឱកាស​ជូន​ដល់​មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. អាច​ស្វែងយល់​អំពី​ធាតុ​ផ្សំ​នៃ​នីតិវិធី​នៃ​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច ក្រប​ខណ្ឌ​សម្រាប់​វិភាគ​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច វិធានការ​កែតម្រូវ​ទ​ប់​ស្កាត់​នឹង​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច​ដែល​អាច​រារាំងរឹត​ត្បឹ​ត ឬ​បង្ខូច​ដល់​ការប្រកួតប្រជែង តាមរយៈ​ការ​ចែករំលែក​បទ​ពិសោធ​ន៍ ក៏ដូចជា​ការអនុវត្ត​ល្អ​លើ​ការត្រួតពិនិត្យ​ករណី​រួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច​ ពី​ជំនាញការ​ប្រកួតប្រជែង​ដែល​អញ្ជើញ​មកពី​គណៈកម្មាធិការ​ប្រកួតប្រជែង​កូរ៉េ​។​

​អ្នកនាង ផាក ជី​អា (Jia Park) អនុប្រធាននាយកដ្ឋាន​នៃ​នាយកដ្ឋាន​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច នៃ​គណៈកម្មការ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​នៃ​សាធារណៈរដ្ឋ​កូរ៉េ បាន​ឲ្យ​ដឹងថា ក្រៅពី​ការចែករំលែក​នូវ​បទពិសោធន៍​ការងារ​នេះ វគ្គ​បណ្តុះបណ្តាល​នឹង​អាច​ពិនិត្យឡើងវិញ​ពាក់ព័ន្ធ​ការ​ផ្តល់ជំនួយ​ផ្សេងៗ ដើម្បី​ជួយ​ឲ្យ​កម្ពុជា​សម្រេច​ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​ការប្រកួតប្រជែង និង​ការងារ​ជាច្រើន​ផ្សេងទៀត​ឲ្យ​ល្អប្រសើរ​។​

​សូមបញ្ជាក់ថា គណៈកម្មាធិការ​ប្រកួត​ប្រជែង​កូរ៉េ (KFTC) បាន​បញ្ជូន​ជំនាញការ​ប្រកួតប្រជែង​ក្នុង​ក្របខណ្ឌ Expert Placement ឱ្យមក​បំពេញការងារ​នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចាប់ពី​ថ្ងៃទី​២៩ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២​។

ជាមួយការចែករំលែក​បទពិសោធ​ន៍​ខាងលើនេះ ជំនាញការ​កូរ៉េ កំពុង​បំពេញការងារ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចំនួន ១​សប្តាហ៍ និង​ព្រមទាំង​បំពេញការងារ​តាម​ប្រព័ន្ធ​អន​ឡាញ​ចំនួន ៣​សប្ដាហ៍​បន្ថែម​ទៀត​៕ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm