បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United រកបានជ័យជំនះ ៣ប្រកួតជាប់ៗគ្នាក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag ក្រោយយកឈ្នះ ១-០ នៅទឹកដី Leicester City សប្តាហ៍ទី៥ នៃក្របខណ្ឌ English Premier League។

គ្រាប់ជ័យជំនះរបស់ Manchester United កើតឡើងនៅនាទីទី២៣ ដោយខ្សែប្រយុទ្ធស្លាប Sancho ក្រោយទទួលបានពី Marcus Rashford។ Manchester United ដែលឈ្នះពីរប្រកួតផ្ទួនៗកន្លងមករួមមានឈ្នះ Liverpool និង Southampton នោះមានការគ្រប់គ្រងបាល់ច្រើន និងមានឱកាសច្រើនក្នុងការរកគ្រាប់បាល់នៅកីឡដ្ឋាន King Power តែមិនមានសំណាង។
នេះជាជ័យជំនះបីប្រកួតជាប់គ្នាលើកដំបូងសំរាប់ Manchester United រាប់ពីខែមេសា ឆ្នាំ២០២១ ខណៈបីពិន្ទុលើកទី ៣ នេះ Manchester United ឡើងមកដល់លេខ៥ ក្នុងតារាងមាន ៩ពិន្ទុពីការប្រកួត ៥លើក។ ការប្រកួតសប្តាហ៍ទី៦ នឹងបន្តទៀតចុងសប្តាហ៍នេះដោយ Manchester United ត្រូវទទួលកាំភ្លើងធំ Arsenal នៅថ្ងៃអាទិត្យ ខណៈ Leicester City ទៅផ្ទះ Brighton៕
អត្ថបទ៖នាង សុភាវុធ