ពាន​បាល់ទាត់​ពិភពលោក​ធ្វើដំណើរ​ដល់​ទឹកដី​អ៊ីរ៉ង់

2022/09/02 05:29:57 pm        115

​បាល់ទាត់៖ ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​បានធ្វើ​ដំណើរ​ដល់ទី​ក្រុងតេ​អេ​រ៉ង់ ​ប្រទេស​អ៊ីរ៉ង់​ហើយ ​ក្នុង​ដំណើរ​ទស្សនា​ចរ​ជុំវិញ​ពិភពលោក​មុន​ទៅដល់​ទឹកដី​ម្ចាស់ផ្ទះ​កាតា​។ ​​ការមកដល់​ទឹក​អ៊ីរ៉ង់​នេះបានទទួល​ការស្វាគមន៍​ដោយ​អតីត​កីឡាករ​ជំរើសជាតិ​អ៊ីរ៉ង់​មួយចំនួន​ដូចជា Ahmad Reza Abedzadeh ដែល​ធ្លាប់ជា​ប្រធាន​ក្រុម​ជំរើសជាតិ​នៅពេល​អ៊ីរ៉ង់ ​ចូលរួម​ការប្រកួត​បាល់​ទាត់​ពិភពលោក​កាលពី​ឆ្នាំ១៩៩៨ នៅ​ទឹកដី​បារាំង​។

​​នេះ​ជា​លើកដំបូង​បំផុត​ដែល FIFA សំរេច​ដាក់​បង្ហាញ​ពាន​បាល់ទាត់​ពិភពលោក​ នៅតាម​ប្រទេស​ដែលមាន​កៅអី​នៅ World Cup ផ្តាច់ព្រ័ត្រ​ទាំង ៣២ប្រទេស​ឆ្នាំនេះ​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា​ខាងមុខ​លើទឹក​ដីកា​តា​។​ ​​កីឡាករ​បាល់ទាត់​អ៊ីរ៉ង់​ទាំង​នារី និង​បុរស​មានឱកាស​ថតរូប​ទុកជា​អនុស្សា​វរិ៍​ ជាមួយ​ពាន​បាល់ទាត់​ពិភពលោក​មួយ​នេះ​។ បន្ទាប់ពី​អ៊ីរ៉ង់ ពាន​បាល់ទាត់​ពិភពលោក​នឹង​បន្តដំណើរ​ទៅ​ទឹកដី​ហ្កា​ណា​នៅ​ថ្ងៃទី៣ ខែកញ្ញា​ស្អែក​នេះ​។​ ​​អ៊ីរ៉ង់​ស្ថិតក្នុង​ពូ​ល B នៅ World Cup ឆ្នាំនេះ​រួមជាមួយ​អង់គ្លេស អាមេរិក និង​វែ​ល ហើយនឹង​ចាប់ផ្តើម​ប្រកួត​ដំបូង​របស់ខ្លួន​ទល់នឹង​អង់គ្លេស​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា​។ ​​អ៊ីរ៉ង់​នឹង​បង្ហាញមុខ​នៅ World Cup ៣លើក​ជាប់​គ្នា ហើយនឹង​ជា​លើក​ទី៦ ក្នុង​ប្រវត្តិសាស្ត្រ​។

​​រំលឹកថា ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ក៏​ធ្លាប់បាន​ ធ្វើដំណើរ​មកកាន់​ទឹកដី​កម្ពុជា​ផងដែរ​កាលពី​ខែមិថុនា ដោយមាន​ការទទួល​ស្វាគមន៍​ដ៏​ខ្ពង់ខ្ពស់​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន មុននឹង​ដាក់​បង្ហាញ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា​មានឱកាស​ថតរូប​ ឈរ​ក្បែរ​ពាន​ដ៏​មានតម្លៃ​មួយ​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm