ណាហ្គា​ត្រៀមខ្លួន​ជាស្រេចដើម្បី​បើកទ្វារ​កីឡដ្ឋាន​កំពង់ស្ពឺស្វាគមន៍​ប្រកួត​ផ្លូវការនាពេល​ឆាប់ៗ

2022/09/02 06:05:38 pm        233

​បាល់ទាត់៖ លោក ឃឹម បូរី គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ដ៏បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ស្វាគមន៍​សមិទ្ធផល​ថ្មីនៃ​ខេត្តកំពង់ស្ពឺគឺ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដើម្បី​បើកទ្វារ​ស្វាគមន៍​ការប្រកួត​ផ្លូវការនាពេល​ឆាប់ៗ​ខាងមុខ។​

​ការលើកឡើង​នេះ បន្ទាប់ពី​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះបាន​សាងសង់​រួចរាល់ និង​ត្រៀម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការនា​ថ្ងៃទី​០៦ ខែកញ្ញា​ខាងមុខក្រោម​អធិបតីភាព​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស​ង់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ ​គ្រូបង្វឹក​ដដែលបានបង្ហាញ​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង ចំពោះ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺដែលជា​កីឡដ្ឋាន​ដ៏​ស្រស់ស្អាត ខណៈ​ក្រោយ​សម្ពោធ​រួច ក្លិប​គ្រោង​រៀបចំ​ការប្រកួត​មិត្តភាព​មួយចំនួនក្នុង​ខែកញ្ញា​នេះ មុន​ឈានទៅ​បើកទ្វារ​ទទួល​ការប្រកួត​ផ្លូវការ​ជាមួយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​មុនគេ នា​ដើមខែ​តុលា ឆ្នាំ​២០២២ ខាងមុខ។​​

​ជាមួយគ្នា​ដែរ ប្រធាន​ក្រុម​ណាហ្គា​វើ​ល​ដ៏កីឡាករ គួច សុ​កុម្ភៈ ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ពី​ទិដ្ឋភាព ក៏ដូចជា​សោ​ភ័​ណ្ឌ​កីឡដ្ឋាន​ថ្មីដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ដោយ​លោក​រំពឹងថា វត្តមាន​កី​ឡ​ដ្ឋា​នេះនឹង​ក្លាយជា​កម្លាំងចលក​ថ្មី​ទៀត ដើម្បី​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ជាតិ។​ ​គួរ​ដឹងថា កីឡដ្ឋាន​ខេត្តកំពង់ស្ពឺបានរៀបចំ​ពិធី​ក្រុង​ពាលី​ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការកាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ដោយ​ចំណាយ​ថវិកា​ជាង ៣​លាន​ដុល្លារ។ កីឡដ្ឋាន​នេះប្រើប្រាស់​ស្មៅ​សិប្បនិម្មិត អម​ជាមួយ​ការសាងសង់​អាគា​រដ្ឋបាល និង​កន្លែង​អង្គុយ​ទស្សនា ៣,០០០​នាក់ រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ពិសេស​គឺមាន​បង្គោល​ភ្លើងសម្រាប់​បម្រើការ​ប្រកួត​ពេលយប់​បាន​ទៀតផង៕​

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        145
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm